ខេត្តក្រចេះ÷ អាជ្ញាធរស្រុកឆ្លូងសហការជាមួយមន្រ្តីសុខាភិបាល ដឹកនាំដោយលោក ធីមស៊ាងឡេង អភិបាលរងស្រុក នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១បានចុះបិទហាងគោដុតមួយកន្លែងឈ្មោះ ប៉ោលាង គោដុតតបណ្ដោះអាសន្ន ដែលមានទីតាំងនៅភូមិជ្រោយថ្មក្រោមឃុំឆ្លូងស្រុកឆ្លូងខេត្តក្រចេះដោយអ្នកមកហូបគោដុតនៅហាងនេះ ត្រូវធ្វើតេសរកឃើញវិជ្ជមានកូវីដ១៩។
លោក ធីម ស៊ាងឡេងបានបញ្ជាក់ឲ្យដឹងថា ការចុះបិទហាងនេះបណ្ដោះអាសន្ន ដោយមូលហេតុនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ មានឈ្មោះតាំង វេងម៉េង ភេទប្រុសអាយុ៥១ឆ្នាំមានទីលំភូមិបេុីស២ ឃុំបេុីសស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មំ បានមកហូបចុកនៅ ហាងប៉ោលាងគោដុតនេះ ហើយនៅថ្ងៃទី៣០ ខែមេសានេះ បុរសរូបនោះត្រូវធ្វើតេសឃើញវិជ្ជមានកូវីដ-១៩នៅខេត្តត្បូងឃ្មុំ។
ករណីនេះមន្ត្រីជំនាញសុខាភិបាលបានដាក់ខ្សែហ៊ុំពទ្ទ័មិនឲ្យមនុស្សចេញ-ចូលដាក់កម្លាំងយាមច្បាស់លាស់ ហើយបាននាំអ្នកពាក់ពន្ធ័ចំនួន៤នាក់ ស្រី២នាក់មកយកសំណាកពិនិត្យនៅមន្ទីរពេទ្យបង្អែកឆ្លូង។
បច្ចុប្បន្នអ្នកទាំង ៤ នាក់កំពុងធ្វើចត្ដាឡីស័កនៅមន្ទីរពេទ្យបង្អែកឆ្លូង ដោយអនុវត្ដតាមវិធានការរបស់ក្រសួងសុខាភិបាល ៕
ដោយ៖ សូរិយា