ថ្ងៃ​នេះ! កម្ពុជា​ រកឃើញ​​ករណីវិជ្ជមានកូវីដ-១៩​​ថ្មី​​ចំនួន​ ៧៦១នាក់​​ និងអ្នកជាសះស្បេីយ​ ១៦៦នាក់​

ចែករំលែក៖

ភ្នំពេញ​៖​​​​​​ យេីងសង្កេតឃេីញថា​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ក្រសួងសុខាភិបាល​កម្ពុជា​ នៅតែបន្តរកឃើញ​ករណីវិជ្ជមានកូវីដ-១៩​ បន្ត​កេីន​ឡើង​ជាលំដាប់​ ដូច្នេះ​សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់​ និងចូលរួមអនុវត្តវិធានការទប់ស្កាត់របស់រាជរដ្ឋាភិបាលទាំងអស់គ្នា​ ដេីម្បីកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺ១៩​ ដ៏កាចសាហាវមួយនេះ។

ជាក់ស្ដែង​ នៅថ្ងៃ​សុក្រ​ទី៣០ ខែមេសា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាល​បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ចំនួន​ ៧៦១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ១៦៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី២៩​ ខែមេសា​​ ឆ្នាំ​២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៧៦១នាក់​ (សហគមន៍ទាំង ៧៦០នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ១៦៦នាក់​ក្នុង​នោះ​រួម​មាន​៖
– ករណីឆ្លងសហគមន៍​ ៧៦០ នាក់
– អ្នកដំណើរពីបរទេស ១ នាក់

ភ្នំពេញ (408) កណ្ដាល (144) ព្រះសីហនុ (83) បន្ទាយមានជ័យ (67) តាកែវ (15) សៀមរាប (14) កំពង់ស្ពឺ (13) កំពង់ចាម (6) ត្បូងឃ្មុំ (5) ព្រៃវែង (3) កំពង់ធំ (1) កោះកុង (1)

គិតត្រឹមព្រឹក ថ្ងៃទី30 ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 13402 នាក់
– អ្នកជាសះស្បើយ= 5152 នាក់
– អ្នកកំពុងព្យាបាល= 8150 នាក់
– អ្នកស្លាប់= 93 នាក់។

ជាមួយគ្នានេះ​ សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា!

សូមរម្លឹកថា, នាពេលកន្លងទៅ​ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់​បានមានប្រសាសន៍ក្រើនរំលឹក សូមឲ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកម្រិត​ ១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។

បន្ថែមពីនេះ​​ សម្តេច​តេជោ​​ សូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕ដោយ៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print