ទីបំផុតជុងមិនភ្លេចកុកជនសង្ស័យ៤នាក់ ប្រើដាវសាមម៉ូរ៉ៃគប់ទៅលើជនរងគ្រោះជាប់ឆ្អឹងខ្នងរបួសធ្ងន់ ព្រោះតែឌឺដងដាក់គ្នាតាមហ្វេសប៊ុក បង្កជាគំនុំទីបំផុតជាប់អន្ទាក់សមត្ថកិច្ច

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងនគបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកវ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើង៤នាក់បន្ទាប់ ពីប្រើដាវគប់ទៅលើជនរងគ្រោះជាប់កណ្ដាលឆ្អឹងខ្នងរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៦ និង ៣០ នាទីព្រលប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិឆ្វាំង ឃុំសំអាងស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។

លោកវ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា: ជនរងគ្រោះឈ្មោះ គង់ ប៊ុននី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ដោយបច្ចុប្បន្នរស់នៅក្នុងបន្ទុកជាមួយ ឪពុក ម្ដាយ នៅភូមិឃុំ កើតហេតុខាងលើ ។ ចំណែកជនសង្ស័យនិងបក្ខពួក មានគ្នា០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពគប់ជនរងគ្រោះ១ដាវសាមម៉ូរ៉ៃ។ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគបាលព្រហ្មទណ្ឌកម្រឹតស្រាល នៃស្នងការដ្ឋាននគបាលខេត្ត ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនដៃដល់ បាន៣នាក់ក្រោយធ្វើសកម្មភាព រួចមកទើបសមត្ថកិច្ចបើកការស្រាវជ្រាវបន្តរកបក្សពួកបន្ថែម ទើបឈានទៅដល់ឃាត់ខ្លួនជនសង្ស័ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ម្នាក់ទៀតសរុប៤នាក់។

លោកស្នងការរងបានបន្តថា: ជនសង្ស័យម្នាក់ក្រោយនោះមានឈ្មោះ ហុន ម៉េងណាង (ហៅណាង )ភេទ ប្រុស អាយុ ១៩ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ ទីលំនៅបច្ចុប្បន្ន រស់នៅ ភូមិ ឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នឹង បក្ខពួក ០៣ នាក់ផ្សេងទៀត ទី១. ឈ្មោះ អាងតុលា ភេទប្រុស អាយុ ១៨ ឆ្នាំ . ទី២ .ឈ្មោះគង់ ចន្ថា (ហៅ ឈីត ) ភេទប្រុស អាយុ ២៥ឆ្នាំ នឹង ទី៣-ឈ្មោះ ហ៊ន ប៊ុនថន (ហៅ .ធី ប៊ុនធឿន) ភេទ ប្រុស អាយុ ២៣ ឆ្នាំ ឃាត់ខ្លួនបាន នៅ ស្រុកឆ្លូង ខេត្តក្រចេះ ។

លោកស្នងការរងបញ្ចាក់ទៀតថា: ករណីលើនេះ បើតាមការឆ្លើយសារភាពរបស់ជនដៃដល់និយាយថា: នៅក្នុងអំឡុងខែមីនាកន្លងមក ក្រុមជនសង្ស័យ និងក្រុមជនរងគ្រោះបានឆាតតាមហ្វេសប៊ុក ឌឺដងដាក់គ្នា បង្កឲ្យមានគំនុំទើបនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យនិងបក្ខពួកបាននាំគ្នាជិះម៉ូតូ ២គ្រឿងរួមទាំង យកដាវមករករឿងជនរងគ្រោះនិយាយឌឺដង រហូតបង្កជម្លោះ ដោយឃើញជនរងគ្រោះនិងគ្នីគ្នា ៣នាក់កំពុងនៅលើម៉ូតូឈប់ទិញទឹកក្រឡុកភ្លេចខ្លួន បក្ខពួកជនសង្ស័យម្នាក់បានចូលទៅរករឿងហើយយកដាវកាប់ជនរងគ្រោះ ម្នាក់អង្គុយខាងក្រោយ តែមិនត្រូវដោយឃើញទាន់បានរត់គេចផុត ចំណែកជនរងគ្រោះម្នាក់ដែលអង្គុយចំកណ្ដាលលើម៉ូតូភ្លេចខ្លួនមិនដឹងរឿង ត្រូវជនសង្ស័យគប់មួយដាវជាប់នឹងឆ្អឹងខ្នងរបួសធ្ងន់។

លោកបន្តថា: ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។ ចំណែកជនសង្ស័យនិងបក្ខពួកបាននាំគ្នាឡើងជិះម៉ូតូជីះរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះស្រាវជ្រាវភ្លាមៗ ដឹងថាជនសង្ស័យ និងបក្ខពួកបានគេចខ្លួនទៅកាន់ស្រុកឆ្លូង ខេត្តក្រចេះ សមត្ថកិច្ចខេត្តស្ទឹងត្រែង និង សមត្ថកិច្ចខេត្តក្រចេះ បានសហការគ្នាឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០៤នាក់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
បច្ចុប្បន្នជនសង្ស័យទាំង ០៤ នាក់ រួមនឹងវត្ថុតាងដាវសាំរ៉ៃមួយដើម សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print