ខេត្តកំពង់ឆ្នាំង ៖ បើយោងតាមដំណឹងបឋម ! ល្បីផង រិៈគន់ផង ថា៖ លោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានយកកាំភ្លើងបាញ់គោអ្នកស្រុកអោយងាប់ ក្នុងបរិវេណសាលាស្រុក ដោយសារសត្វគោនេះចូលទៅស៉ីស្មៅនៅក្នុងសាលាស្រុករបស់លោក។
ប្រជាពលរដ្ឋបាននិយាយថា៖ លោកបម្រើប្រជាពលរដ្ឋ ឬធ្វើអោយប្រជាពលរដ្ឋយំមិនចេញទឹកភ្នែក ? រឿងតូចសោះ ដល់ថ្នាក់លោកអភិបាលស្រុក លើកដៃយកកាំភ្លើងបាញ់សម្លាប់គោអ្នកស្រុក អាចលោកខុសធ្ងន់ហើយ និងសូមអោយថ្នាក់លើពិចារណាក្នុងករណីនេះផង ឬមួយលោករៀនបាញ់សុីប ?
ហេតុការណ៍នេះ បានកើតឡើងកាលវេលានៅម៉ោង៣រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។ ប៉ុន្តែព័ត៌មានលម្អិត មិនទាន់ទទួលបានពីដើមហេតុ ឬជាការពិត ឬមួយយ៉ាងណាទេ។ អង្គភាព «នគរដ្រេហ្គន» នឹងផ្សាយលម្អិតពីករណីនេះពិត ឬប្រឌិតនៅពេលក្រោយ ។ ខណះដំណឹងបឋមនេះបានដឹងតាមការរាយការណ៍ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕
...
ដោយ៖ សុខ ខេមរា