ខេត្តមណ្ឌលគិរី៖ គំនរឈើពីរកន្លែងដែលក្រុមឈ្មួញយកមកលាក់នៅក្នុងទឹកដីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងបរិស្ថានពូគង់ ដឹកនាំដោយលោក រស់ សីហាចុះបង្ក្រាប។
ការបង្ក្រាបនោះកម្លាំងបរិស្ថានបានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នៅចម្ការកៅស៊ូដែលស្ថិតនៅក្នុងភូមិអូរកូនព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ក្រោមការចង្អុលបង្ហាញពីលោក ហឿន សុខណា អភិបាលរងស្រុកកែវសីមា និងកម្លាំងបរិស្ថានដឹកនាំដោយលោក រស់ សីហា។ ក្នុងនោះបង្ក្រាបបានឈើដែលឈ្មួញបានកាប់បំផ្លាញដឹកយកមកលាក់ទុកក្នុងមួយកន្លែងមានចំនួន៨ កំណាត់ និងមួយកន្លែងទៀតមានចំនួន ៧កំណាត់ជាប្រភេទឈើលេខ១ ដែលឈ្មួញត្រៀមដឹកយកទៅលក់នៅឯប្រទេសវៀតណាម ។
ក្រោយពីបង្ក្រាបបានហើយកម្លាំងសមត្ថកិច្ចបានប្រមូលយកទៅរក្សាទុកនៅស្នាក់ការបរិស្ថាន៕
...