មន្ទីរបញ្ចកោណសម្រេចដកប្រាក់សាងសង់ជញ្ជាំងព្រំដែនរបស់លោកត្រាំ

ចែករំលែក៖

នៅថ្ងៃទី៣០ខែមេសា (ពេលវេលានៅអាមេរិក) មន្ទីរបញ្ចកោណអាមេរិក បានសម្រេចដកមូលនិធិរបស់ក្រសួងការពារជាតិ សម្រាប់សាងសង់ជញ្ជាំងព្រំដែន ជាប់ប្រទេសម៉ិចស៊ីកូ ដែលជាទ្រព្យសម្បត្តិតែមួយគត់របស់អតីតប្រធានាធិបតីត្រាំ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Jamal Brown បានបញ្ជាក់ថា«ក្រសួងការពារជាតិអាមេរិក បានសម្រេចលុបគម្រោងសាងសង់ ជញ្ជាំងព្រំដែន ដោយបង្វែប្រាក់ទាំងនោះ ទៅសាងសង់សាលារៀនសម្រាប់កូនៗ របស់ទាហាន និងបង្កើនកម្លាំងទាហាននៅបណ្តាប្រទេសជាដៃគូ។
សារព័ត៌រ៉យទ័រ បានផ្សាយថា ទឹកប្រាក់ដែលបានដកចេញពីគម្រោងសាងសង់ជញ្ជាំងព្រំដែន នឹងត្រូវបង្វែរទៅគម្រោងទាំងឡាយរបស់យោថា ដែលបានផ្អាកដើម្បីយកប្រាក់ទៅសាងសង់ជញ្ជាំង។
ក្នុងពេលឡើងកាន់តំណែងប្រធានាធិបតី នៅថ្ងៃទី ២០ខែមករា លោកបៃឌិន បានចេញបញ្ជារឲ្យផ្អាករាល់សកម្មភាពសាងសង់ជញ្ជាំងព្រំដែន ដើម្បីត្រួតពិនិត្យឡើងវិញរាល់កិច្ចព្រមព្រៀងក្នុងការសាងសង់ជញ្ជាំង ។
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសអាសន្ននៅតាមព្រំដែន ម៉ិចស៊ីកូនៅខែកុម្ភៈឆ្នាំ២០១៩ ក្រោយពេលរដ្ឋសភាបានបដិសេធអនុម័តទៅលើការចំណាយប្រាក់៥,៧ពាន់លានដុល្លារ សាងសង់ជញ្ជាំងព្រំដែ៕

...

រូបភាព៖ zingnews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print