ខេត្តព្រះសីហនុ៖ បើយោងតាមលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អាជ្ញាធរខេត្តព្រះសីហនុ បានអនុវត្តច្បាប់ចំពោះបុគ្គលចំនួន១៤នាក់ ដែលគេចវេះចេញពីតំបន់បិទខ្ទប់ ក្នុងខេត្តព្រះសីហនុ ក្នុងដំណាកកាលទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បុគ្គលទាំង១៤ ដែលគេចវេះចេញតំបន់បិទខ្ទប់នេះ រួមមានដូចខាងក្រោម៖
-ទី១៖ ឈ្មោះ បាន់ ផាវ ភេទប្រុស អាយុ២២ឆ្នាំ ទូរស័ព្ទ ០៩៥ ៩០៩៥៨១ (ប្តី)
-ទី២៖ ឈ្មោះ នឿន ម៉ាប់ ភេទស្រី អាយុ២០ឆ្នាំ (ប្រពន្ធ)
-ទី៣៖ ឈ្មោះ បូរិន រតនា ភេទប្រុស អាយុ០៥ឆ្នាំ (កូន) វិជ្ជមាន
-ទី៤៖ ឈ្មោះ ផាវ រដ្ឋា ភេទប្រុស អាយុ១១ខែ (កូន) វិជ្ជមាន
-ទី៥៖ ឈ្មោះ ណា ណាង ភេទប្រុស អាយុ១៦ឆ្នាំ (០៨៦ ៩១២៥៨២) វិជ្ជមាន
-ទី៦៖ ឈ្មោះ អៀន លីម ភេទស្រី អាយុ៤០ឆ្នាំ វិជ្ជមាន
-ទី៧៖ ឈ្មោះ ផល រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ វិជ្ជមាន
-ទី៨៖ ឈ្មោះ ណា និត ភេទប្រុស អាយុ២០ឆ្នាំ (០៩៦ ២៨១១៣៧៥) វិជ្ជមាន
–
ទី៩៖ ឈ្មោះ ឆាត រតនា ភេទប្រុស អាយុ២៧ឆ្នាំ (០៩៦ ៤០៦៨១៩៨) វិជ្ជមាន
-ទី១០៖ ឈ្មោះ ឆាត ដាណេត ភេទស្រី អាយុ៣០ឆ្នាំ វិជ្ជមាន
-ទី១១៖ ឈ្មោះ ម៉ី សុខលី ភេទស្រី អាយុ១៦ឆ្នាំ (០៧៧ ៨៩៨១០៦)
-ទី១២៖ ឈ្មោះ ហូរ ស្រីម៉ាច ភេទស្រី អាយុ២៥ឆ្នាំ
-ទី១៣៖ ឈ្មោះ មឿត ភក្តី ភេទប្រុស អាយុ៣៩ឆ្នាំ (០៧៧ ៥៤៥២៩៧)
-និងទី១៤៖ ឈ្មោះ អៀង អៀប ភេទប្រុស អាយុ៣៧ឆ្នាំ (០៩២ ៦៨១៣០៨)។
គួរបញ្ជាក់ថា ចំពោះទង្វើរបស់បុគ្គលទាំង ១៤នាក់ខាងលើនេះ គឺជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមាន ចែងនៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ដោយ៖សហការី
ខាងក្រោមនេះ មានលិខិតទាំងស្រុងរបស់រដ្ឋបាលខេត្តដែលមានខ្លឹមសារទាំងស្រុង៖