កងទ័ពចាប់ផ្តើមចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ, ក្រុមគ្រូពេទ្យរបស់កងទ័ព នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១នេះ ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្នុងក្រហម ក្នុងរាជ ធានីភ្នំពេញ ដែលមានចំនួនជិត ៥០ម៉ឺននាក់។

ការចាប់ផ្តើមដំណើរការចាក់វ៉ាក់ សាំងនាព្រឹកថ្ងៃនេះមានការចុះពិនិត្យដំណើរការចាក់ដោយផ្ទាល់ពីសំណាក់ នាយឧត្តម សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយ សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន ប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងនិង លោក ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ យុទ្ធនា ការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋក្នុងតំបន់ក្រហម ជាតំបន់ឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នោះ ជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនឹងការឆ្លងជំងឺខ្លាំងនេះ ទទួលវ៉ាក់សាំងការពារសុខ ភាពរបស់ពួកគាត់ពីការវាយប្រហារដោយមេរោគកូវី-១៩ ដ៏មហាប្រល័យ ។ តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ រួមមានៈ ខណ្ឌ ដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ស្មើនឹងប្រមាណ ៣៣ សង្កាត់។
នាយឧត្តមសេនីយ៍ បន្តទៀតថាៈក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិត ត្រូវទទួលវ៉ាក់ សាំងសរុបប្រមាណ ៨០៥,០៣៣ នាក់។ តែមានប្រជាពលរដ្ឋប្រហែ ល ២៩ ភាគរយបានចាក់វ៉ាក់សាំងរួចហើយ ស្មើនឹង ២៣៣,៤៦០ នាក់ និងកម្មករ និយោជិតប្រហាក់ប្រហែល ១០០,០០០នាក់បានចាក់ដូសទី១រួច និងកំពុងបន្តចាក់ដូស ទី២ទៀត។ ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ ឆ្នាំឡើងនៅតំបន់ក្រហម ត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ មានចំនួនប្រមាណ ៤៧១,៥៧៣នាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថាៈ ប្រជាពល រដ្ឋដែលនឹងត្រូវចាក់នេះ ស្មើនិងបរិមាណវ៉ាក់សាំងដែលត្រូវចាក់ទាំងពីរដូសចំនួន ៩៤៣,១៤៦ ដូស។ វ៉ាក់សាំងនេះទទួលបានពីគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស ចំនួន ៩០០,០០០ ដូស ក្នុងនោះស៊ីណាវ៉ាក់ (SINOVAC)ចំនួន ៥០០,០០ ដូស និងស៊ីណូហ្វាម (SINO PHARM) ចំនួន ៤០០,០០០ដូស ទុកដាក់ ថែរក្សាក្នុងឃ្លាំងរបស់ក្រសួងការពារជាតិរួចហើយ។
បើតាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់ សាំងក្នុងតំបន់ក្រហមនេះ គ្រោងប្រើរយៈពេលតែមួយខែប៉ុណ្ណោះ។ ដើម្បីសម្រេចតាមផែនការដែលបានគ្រោងទុកនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការ ពារជាតិ ចាត់កម្លាំងចូលរួមចំនួនប្រមាណ ១,៤៩០នាក់ ក្នុងនោះរួមមាន៖ ក្រុមការងារចាក់វ៉ាក់សាំងចំនួន ៩០ក្រុម ចំនួន ៤៥០នាក់ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ចំនួន ៩០ក្រុម មានចំនួន ៩០០ នាក់, ក្រុមដឹកជញ្ជូន ចំនួន ១០ ក្រុម មានចំនួន ៥០នាក់ ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំង មានចំនួន ២៧០ នាក់។សម្រាប់កន្លែងចាក់វ៉ាក់សាំងត្រូវបានដាក់ចំនួន ៤៤ទីតាំងក្នុងសង្កាត់ទាំង៣៣ នៃខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។
សូមបញ្ជាក់ថាៈកម្ពុជា កំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធ សាស្ត្រក្នុងការបង្កើតភាពសាំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានសម្តេចតេជោ ហ៊ុន សែន ដាក់ ចេញផែនការចាក់ជូនប្រជាពលរដ្ឋទូទៅឱ្យបានគ្រប់គ្នា។ កម្ពុជាចាប់ ផ្តើមយុទ្ធនាការ ចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់បច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជា រួមនិងជនបរទេសជាអ្នកការទូត មន្ត្រីអង្គការសង្គមស៊ីវិលនានានៅកម្ពុជា សរុបជាង ១.៣ លាននាក់ ចាក់វ៉ាក់សាំងរួច។ មកដល់ ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង៤លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជា ពលរដ្ឋ។ក្នុងនោះវ៉ាក់សាំង ស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកាជាជំនួយតាមយន្តការខូវ៉ាក់ចំនួន ៣២៤,០០០ដូស។
តាមរយៈការពន្លឿនដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជា ពលរដ្ឋនេះ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print