រដ្ឋបាលខណ្ឌចំការមន បន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ចែកជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត ក្នុងសង្កាត់ទន្លេបាសាក់ ៣៩៦គ្រួសារ និងផ្សារដើមថ្កូវ ចំនួន ២៤០ គ្រួសារ សរុបចំនួន ៦៣៦គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំលោក លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ និងលោកចៅ សង្កាត់ផ្សារដើមថ្កូវ រួមនឹងមន្ត្រីខណ្ឌ-សង្កាត់ មួយចំនួនទៀត បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់បងប្អូនដែលកំពុងមានជីវភាព ខ្វះខាតនៅពេលនេះ ដែលក្នុងនោះរួមមាន៖ សង្កាត់ទន្លេបាសាក់ ៣៩៦ គ្រួសារ និងផ្សារដើមថ្កូវចំនួន ២៤០គ្រួសារ សរុបចំនួន ៦៣៦គ្រួសារ នៅថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ ។

ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូនប្រកប ដោយក្តីនឹករលឹកព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ ពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាល សង្កាត់ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និង ចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាក របស់ ប្រជាពលរដ្ឋបានមួយកម្រិត ។

លោក ថេង សុថុល អភិបាល បានលើកយកប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមកជម្រាប បងប្អូន ថា ឈានចូលមកដល់សប្តាហ៍ទី៣ នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ យើងបានមើលឃើញពីសញ្ញាណល្អ នៃ ការកាត់ផ្តាច់ចរន្តចម្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ដែលវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលនេះ ប្រៀបដូចជា ការដើរ មុនសភាពការណ៍មួយជំហ៊ានរួចទៅហើយ ព្រោះបើរាជរដ្ឋាភិបាល មិនបានប្រើប្រាស់វិធានការបែបនេះទេ ម្ល៉េះ ម៉ោងនេះ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មិនដឹងរីករាលដាលដល់កម្រិតណានោះទេ ។ ដូច្នេះ ក្នុង ដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់នេះ គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដោយត្រូវ អនុវត្តន៍វិធាន ការ ៣កុំនិង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជា ធម្មតាដូចមុនវិញ ។

ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅ ផងនោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបាន ម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។

បើតាមលោកស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ -អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម -មី ១កេស និងត្រីខ ១យួរ ។

សូមបញ្ជាក់ថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានផ្ទុះឡើង គិតមកដល់ពេលនេះ រដ្ឋបាលខណ្ឌចំការមន បានចែកស្បៀងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋខ្វះខាតក្នុងមូលដ្ឋាន សរុបជាង ៤០០០គ្រួសារហើយ ៕

...

ដោយ៖  ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print