ភ្នំពេញ ៖ នារីវ័យ១៨ឆ្នាំម្នាក់ខូចចិត្តរឿងម្តាយស្លាប់ចោល បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនលេីស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជាជប៉ុន តែមិនបានសម្រេច ដោយសារសមត្ថកិច្ចធ្វេីការជួយរារាំងទាន់ពេលវេលា។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣ និង ២០នាទីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ស្ថិតចំណុចស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា ជប៉ុន ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នារីជនរងគ្រោះបានប្រាប់ឱ្យដឹងថា នាងមានឈ្មោះ ជឿន ជិម មានស្រុកកំណេីតនៅខេត្តព្រះវិហា សព្វថ្ងៃបម្រើការងារជាកម្មការនីរោងចក្រមួយកន្លែង នៅបែកចាន មូលហេតុដែលឈានដល់ការសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននេះ បន្ទាប់ពីទទួលបានដំណឹងថាម្ដាយបង្កេីតបានទទួលមរណៈភាពកាលពីម្សិលមិញ ចោលគាត់ថែមទាំងមិនអាចទៅធ្វេីបុណ្យដេីម្បីសងគុណម្ដាយជាលេីកចុងក្រោយបាន ព្រោះរាជធានីភ្នំពេញទៅព្រះវិហាគ្មានរថយន្តឈ្នួលនោះទេ គិតអ្វីមិនចេញទេីបសម្រេចចិត្តហៅកង់បីឥណ្ឌាជិះពីបែកចាន មកលោតទឹកលេីស្ពានជ្រោយចង្វារ តែត្រូវសមត្ថកិច្ចមកជួយរារាំង រួចហៅចុះមកគល់ស្ពានវិញតែម្ដង ។
ក្រោយកេីតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្រះចកមកសួរនាំក្មេងស្រីខាងលេីមកពន្យល់ រួចរកលេខមិត្តភ័ក្រ បងប្អូនដេីម្បីទំនាក់ទំនងមកទទួលយកត្រឡប់ទៅផ្ទះវិញ៕
https://youtu.be/3PgbIrTpKkw
ដោយ៖ រ៉ារ៉ា