ផឹកសុីហើយបង្ហោះឌឺទៀត ! ខ្លាំងដៃណាស់អស់លោក , ទាយមិនខុសទេ គឺគេចមិនរួចពីការប្រម៉ាញ់របស់សមត្ថកិច្ចឡើយ !

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លួចផឹកសុីជាអំពើល្មើសច្បាប់រួចទៅហើយ ! ចុះម្តេចឡើយ ហ៊ានគឃ្លើនបង្ហោះវីដេអូ បង្អួត មាកងាយដល់ អាជ្ញាធរ សមត្ថកិច្ច ដែលបម្រើ ការពារ ប្រជាពលរដ្ឋ សឹងតែគ្មានពេលដេកពួនបន្ថែមទៀតទៅវិញ។

ករណីនេះសង្ស័យប្រព្រឹត្តនៅខេត្តព្រះសីហនុ ទើបផេកផ្លូវការមួយនៅខេត្តព្រះសីហនុ បានបង្ហោះសារឆ្លើយតបថា៖  «ពិតជាខ្លាំងដៃណាស់លោកបង ចាំឱ្យបងៗសមត្ថកិច្ចទៅទទួល»

ផេកដដែលបានបន្តថា៖ ក្នុងដំណាក់កាលនេះ រដ្ឋបាលខេត្តបានចេញសេចក្ដីណែនាំ ផ្អាក និងហាមចំពោះការលក់ដូរ ជួបជុំហូបគ្រឿងស្រវឹង តែនេះមិនត្រឹមតែ មិនគោរពតាម ថែមទាំងបង្ហោះបង្អួតឌឺដងថែមទៀត។

ជូនតាមសំណើរ គឺសូមកងកម្លាំងមានសមត្ថកិច្ច ចាប់ខ្លួនបុគ្គលនេះ យកមកអនុវត្តតាមវិធានការច្បាប់ ដោយគ្មានការលើកលែង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print