បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាលាការករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខប្រាប់ឲ្យដឹងថា    ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់ អាវុធខុសច្បាប់ ត្រូវបានកម្លាំង របស់លោកដឹកបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦  ដើម្បីផ្តន្ទាទោសតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង ប្រាប់បន្តឲ្យដឹងថា សង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាងទាំងអស់ត្រូវកំលាំងនគរបាលខណ្ឌសែន សុខរបស់លោកធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ ។

ជនសង្ស័យទាំង ៣នាក់ ទី១-ឈ្មោះ រុន នរិន្តរស្មី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ អុី ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីស្នាក់នៅផ្ទះជួលក្រុម៥ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣- ឈ្មោះ រស់ តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅឃុំពោធិតាហោរ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ គឺកំលាំងនគរបាល របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការល្បាតនៅក្នុងមូលដ្ឋាន ដើម្បីថែរក្សាការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណះនោះ បានឃើញជនសង្ស័យទាំង៣នាក់ ជិះម៉ូតូ ១គ្រឿងម៉ាកយ៉ាម៉ាហា ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1O-1222 គួរឲ្យសង្ស័យក៍ហៅឃាត់ត្រួតពិនិត្យ ស្រាប់តែឃើញថ្នាំញៀនប្រភេទ ក្រាមពណ៍សថ្លា ចំនួន ១កញ្ចប់ធំ និង៣កញ្ចប់តូច រួមជាមួយអាវុធខ្លី ១ដើម និង ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត  ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ។ លុះព្រឹកឡើងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦  សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទៅឆែកផ្ទះជួលបន្តទៀត ដើម្បីស្វែងរកវត្ថុតាងផ្សេងៗទៀត   ប៉ុន្តែនៅក្នុងប្រតិបត្តិការណ៍នេះមិនឃើញមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយក្រោយពីធ្វើការ ឆែកឆេកកន្លែងស្នាក់នៅរួចរាល់ មិនឃើញមានអ្វីពាក់ព័ន្ធបទល្មើស។

ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕ ដោយ៖ តុង សីហា

20160309180257

...

20160309180306

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print