បុរសម្នាក់ធ្វើអត្តឃាតចង.កសំលាប់ខ្លួននៅចំណុចអតីតក្លឹបលែងប៊ី(ឌ្រីមឡែន)

ចែករំលែក៖

ភ្នំពេញ៖  ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានធ្វើសកម្មភាពចង.ក សម្លាប់ខ្លួនឯងនៅក្នុងអតីតក្លឹបលែងប៊ី (ឌ្រីមឡែន) ផ្លូវសួនថ្មីដោយមិនដឹងមូលហេតុ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចអតីតក្លឹបលែងប៊ីផ្លូវសួនថ្មីភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍ចតុមុខបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ លក្ខ័ កាន់ណារិទ្ធិ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ ហើយកំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានបញ្ចាក់ថា ពិតជាករណីធ្វើអត្តឃាតចងកសំលាប់ខ្លួនប្រាកដមែន ប៉ុន្តែមិនដឹងមូលហេតុនោះទេ ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកទៅតំកល់នៅវត្តសំបូរមាសក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕ ស ដារ៉ា

20160309174159

...

20160309174239 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print