រថយន្តកូរ៉េដឹងបន្លែបើកបុកហង់ដាឌ្រីមសេរី២០១៥ បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ហើយរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានបងប្អូនដឹកយកទៅមន្ទីពេទ្យសង្គ្រោះភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូម្នាក់ឯងចេញពីផ្ទះបម្រុងទៅផ្ទះមិត្តភ័ក្ត្រ ក៏ត្រូវរថយន្តកូរ៉ែដឹកបន្លែបើកបុកត្រង់ចំណុចផ្លួវកែងពញទំហឹងតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅតាមណ្ដោយផ្លូវ៣៦០ កែងនិងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ​ ហង់ដាឌ្រីមសេរី២០១៥ ពាក់ស្លាក់លេខ​  ភ្នំពេញ​1DG-5480 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៣ ទិសដៅពីត្បួងទៅជើង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ដែលផ្លូវកែង៣៦០នោះក៏ត្រូវរថយន្ដកូរ៉ែដឹកបន្លែ១គ្រឿង មិនចាំស្លាកលេខ​ បានបើកក្នុងល្បឿនលឿន​ បានធ្វើដំណើរតាមបណ្ដោយ៣៦០ ទិដៅពីលិចទៅកើត រួចក៏បានមកបុកពេញម៉ូតូជនរងគ្រោះពេញទំហឹងតែម្ដងបណ្ដាលឲ្យយុវជនភាគីខាងម៉ូតូរងគ្រោះរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុភ្លាមៗរថយន្តបង្កបានបន្តបើកគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ដោយឡែកជនរងគ្រោះនិងម៉ូតូត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យដោយខ្លួនឯង ៕ ជីម ភារ៉ា ដង្កោ

IMG_2750

...

IMG_2762

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print