ភ្នំពេញ៖ បុរសម្នាក់បានធ្វើអត្តឃាត់ដោយចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុបន្ទាប់ពីផឹកស្រាស្រវឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។
ជនរងគ្រោះឈ្មោះយឺន វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកសំណងស្នាក់នៅកន្លែងកើតហេតុ ។
តាមសំដីឈ្មោះ យឺន ស្រីណែត អាយុ៣៩ឆ្នាំ ត្រូវជាបងស្រីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានដេកមើលទូរទស្សន៍ធម្មតានៅខាងក្រោមផ្ទះចំណែករួបគាត់ដេកក្នុងអង្រឹងនៅចំងាយគ្នាប្រហែល៥ម៉ែត្រ បន្ទាប់មករួបគាត់ក៏បានបិទភ្លើងដេកលក់មួយសំបក់បានប្រហែល២០នាទីក្រោយមករួបគាត់បានភ្ញាក់ដឹងខ្លួនក្រលេកមើលជនរងគ្រោះស្រាប់តែចង.កជាប់និងធ្នមក្រោមផ្ទះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលហៅបងប្អូនមកជួយកាត់ខ្សែរទំលាកដើម្បីសង្គ្រោះ តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បើតាមម្តាយរបស់ជនរងគ្រោះឈ្មោះ គង់ សុខា អាយុ៥៧ឆ្នាំ បានឲ្យដឹងថានៅរសៀលថ្ងៃកើតហេតុជនរងគ្រោះបានអង្គុយផឹកស្រាជាមួយបងថ្លែនៅក្រោមផ្ទះជាធម្មតាទេ ហើយក៏មិនមានទំនាស់អ្វីនិងគ្នាដែរលុះរហូតដល់យប់ងងឹងពួកគេក៏ឈប់ផឹក ហើយបានដេកមើលទូរទស្សន៍សើចធម្មតា លុះមកដល់វេលាកើតហេតុទើបកូនស្រីរបស់គាត់បានស្រែកប្រាប់ថានរងគ្រោះចង.កស្លាប់បាត់ហើយដោយមិនដឹងមូលហេតុ។
ក្រោយពេលកើតហេតុសម្ថកិច្ចជុំនាញបានចុះទៅដល់ចំណុចកើតហេតុនិងកោសល្យវិនិច្ឆ័យជាក់ស្តែងថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កខ្លួនឯងពិតប្រាកដមែន៕ សុខាសែនជ័យ