រដ្ឋបាលខេត្តសៀមរាប បិទជាបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ និង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រួមមាន៖
១- ឈ្មោះ ឈួន សុជាតា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
២- ឈ្មោះ យី រ៉ង ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុក កញ្ចៀច ខេត្តព្រៃវែង បានធ្វើដំណើរមកពីខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងមានទំនាក់ទំនងនឹង ឈ្មោះ អូន អ៊ន វិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
៣- ឈ្មោះ ស្រី តុងឈីម ភេទប្រុស អាយុ៣៩ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ។
៤- ឈ្មោះ ស្រី សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ មកដល់ព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដែលរួមដំណើរជាមួយឈ្មោះ ស្រី តុងឈីម និងអ្នករួមដំណើរមួយចំនួន ដែលរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលបន្ទាប់។

ពាក់ព័ន្ធករណីទី១នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទជាបណ្ដោះអាសន្ន មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ដែលស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញ-ចូល មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ស្លក្រាម និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print