​អ៊ី​រ៉​ង់​ពង្រឹង​ទាំង​យោធា​និង​សេដ្ឋកិច្ច​ដើម្បី​ក្លាយជា​មហាអំណាច​សេដ្ឋ​ កិច្ច​ក្នុង​តំបន់​

ចែករំលែក៖

rouhani

កាលពី​ថ្ងៃ​ទី​៨​ ខែមីនា​ អ៊ី​រ៉​ង់​បាន​ធ្វើ​ ការ​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​បង្ហាញ​ពី​ឥទ្ធិ​ ពល​នៃ​សព្វាវុធ​របស់​ប្រទេស​នេះ​។​

​សារព័ត៌មាន​ IRNA​ របស់​អ៊ី​រ៉​ង់​បាន​ ផ្សាយ​ថា​ កាំជ្រួច​មី​ស៊ី​ល​មួយ​ចំនួន​ត្រូវ​ បាន​យក​មក​ប្រើប្រាស់​បាញ់​សាកល្បង​ ក្នុង​ពេល​ធ្វើ​សមយុទ្ធ​។​ សម្មភាព​ខាងលើ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បំពាន​ទៅ​ លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​កាល​ ពី​ខែមករា​កន្លង​មក​ទៅ​លើ​កម្មវិធី​កាំជ្រួច​ មី​ស៊ី​ល​របស់​ប្រទេស​នេះ​ ។​

​កាលពី​ខែតុលា​ ឆ្នាំ​២០១៥​ អ៊ី​រ៉​ង់​ក៏​ បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​បាញ់​បាន​ប្រមាណ​ ២​ពាន់​គីឡូម៉ែត្រ​។​ កាលពី​ខែមករា​ អា​មេ​រិ​កបាន​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​បុគ្គល​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​កាំជ្រួច​ មី​ស៊ី​ល​របស់​រដ្ឋាភិបាល​ទីក្រុង​តេ​អ៊ី​រ៉​ង់​ ។​ ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​ក្រោយ​ពេល​ ដែល​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កម្មវិធី​ បរមាណូ​ត្រូវ​បាន​លុប​ចោល​ទាំងស្រុង​ តាម​កិច្ចព្រមព្រៀង​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

​អ៊ី​រ៉​ង់​មាន​កាំជ្រួច​មី​ស៊ី​ល​ជា​ច្រើន​ ផលិត​ដោយ​បច្ចេកវិទ្យា​អ៊ី​រ៉​ង់​ផ្ទាល់​ក្នុង​ គោលដៅ​ពង្រឹង​វិស័យ​ការពារ​ជាតិ​ដោយ​ សារ​តែ​អ៊ី​រ៉​ង់​នៅ​មាន​សត្រូវ​ជា​ច្រើន​ទៀត​ ដូច​ជា​អ៊ី​ស្រា​អែ​ល​និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ជាដើម​ដែល​តែងតែ​ចង់​វាយប្រហារ​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់​គ្រប់ពេលវេលា​ ។​

​ទោះបី​យ៉ាងណា​ក្ដី​អ៊ី​រ៉​ង​មាន​ទំនាក់ទំនង​ យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​លោក​ខាង​ លិច​ដោយ​អ៊ី​រ៉​ង់​បាន​នាំ​ប្រេង​ទៅ​កាន់​តំបន់​ អឺរ៉ុប​ជួយ​ឱ្យ​សេដ្ឋកិច្ច​អ៊ី​រ៉​ង់​កាន់តែ​ប្រសើរ​ ថែម​ទៀត​។​ នៅ​ពេល​នេះ​អ៊ី​រ៉​ង​បាន​បើក​ ទ្វារ​សេដ្ឋកិច្ច​ជា​សញ្ញា​ល្អ​ប្រសើរ​បំផុត​សម្រាប់​ប្រជាជន​អ៊ី​រ៉​ង់​ទាំងនោះ​ហើយ​ទើប​ គណបក្សកាន់អំណាច​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក​ ។​

...

​ដោយសារ​តែ​ទំនោរ​មិន​ជ្រុលនិយម​ របស់​លោក​ប្រធានាធិបតី​ ហា​សាន់​ រ៉ូ​ ហា​នី​ ទើបបាន​ឈាន​ទៅ​ដល់​ការ​ចុះ​ហត្ថ​ លេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ជាមួយ​ប្រទេស​មហាអំណាច​ កាលពី​ខែកក្កដា​ឆ្នាំទៅ​។​ កិច្ចព្រមព្រៀង​ នេះ​បាន​ធ្វើ​ឱ្យ​មហាអំណាច​ដក​ទណ្ឌកម្ម​ ចេញពី​អ៊ី​រ៉​ង់​កាលពី​ខែមករា​ដើមឆ្នាំ​នេះ​។​ សម្រាប់​អ្នក​សេដ្ឋវិទូ​ការ​ដក​ទណ្ឌកម្ម​ចេញពី​អ៊ី​រ៉​ង់​គឺ​មិន​ខុស​ពី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អ៊ី​រ៉​ង់​ឱ្យ​រស់​ឡើង​វិញ​ទេ​។​ អ៊ី​រ៉​ង់​មិន​អាច​បន្ដ​បិទ​ ទ្វារ​នៅ​តែ​ម្នាក់ឯង​បាន​ទេ​។​

​សម្ដី​អ្នកនយោបាយ​ដែល​ស្រែក​ក្ដែ​ងៗ​ ថា​ អ៊ី​រ៉​ង់​មិន​ត្រូវ​ចុះ​ញ៉ម​អា​មេ​រិ​ក​អ៊ី​រ៉​ង់​ មាន​កម្លាំង​ទាំង​អស់នេះ​គ្រាន់តែ​ឱ្យ​បាន​ពិ​រោះ​ប៉ុណ្ណោះ​តែ​ភាព​ជាក់ស្ដែង​គឺ​ប្រជាជន​អ៊ី​រ៉​ង់រ​ស់ទាំង​លំបាក​ដោយសារ​តែ​គ្មាន​ ច្រក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដទៃ​ ។​ សម្រាប់​ពេល​នេះ​ថ្វីបើ​ការ​បើកចំហរ​ សេដ្ឋកិច្ច​នៅ​មិន​ទាន់​ហុច​ផល​នៅឡើយ​ក្ដី​ ថ្វីបើ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​ តែ​មាន​កម្រិត​ខ្ពស់​ប្រមាណ​ជា​៣០​ភាគរយ​ក្ដី​ ក៏​ប៉ុន្ដែ​ការ​បើក​ចំហរទ្វារ​សេដ្ឋកិច្ច​ អ៊ី​រ៉​ង់​ដែល​ជា​គំនិត​របស់​ក្រុម​កណ្ដាល​ និយម​គឺជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​ អ៊ី​រ៉​ង់​។​ ដង្ហើម​សេដ្ឋកិច្ច​គឺ​ការ​ចង់បាន​ ចម្បង​របស់​ប្រជាជន​អ៊ី​រ៉​ង់​។​ លំហូ​រវិ​និ​ យោគ​បរទេស​នឹង​ចូល​ទៅ​អ៊ី​រ៉​ង់​ជា​បន្ដ​ បន្ទាប់​។​ ទាំងនេះ​ហើយ​ជា​ចំណុច​សង្ឃឹម​ របស់​ក្រូម​កណ្ដាល​និយម​របស់​លោក​ ប្រធានាធិបតី​ហា​សាន់​ រ៉ូ​ហា​នី​។​ បើ​ក្រុម​ លោក​បាន​សំឡេង​គាំង​ទ្រ​ភាគច្រើន​ក្នុង​សភាជាតិ​និង​សភា​សាសនា​ហើយ​អាច​មាន​លទ្ធភាព​ជ្រើសរើស​អា​យ៉ា​តូ​ឡា​ថ្មី​ ដែល​មិនសូវ​ជ្រុលនិយម​ទៀត​នោះ​គឺ​អ្វីៗ​កាន់តែ​ប្រសើរ​។​ យ៉ាងណា​ក៏​ដោយ​លទ្ធ​ ផល​បោះ​ឆ្នោត​នេះ​វា​ជា​ការ​សម្រេចចិត្ដ​របស់​ប្រជាជន​អ៊ី​រ៉​ង់​ ៕​ ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print