ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចនគរបាលសហកាជាមួយអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងវត្ថុតាងម៉ូតូចំនួន២គ្រឿងនិងសម្ភារ:មួយចំនួន។
ករណីសមត្តកិច្ចសហកាគ្នាបង្រ្កាបជនសង្ស័យរួមទាំងវត្ថុតាងខាងលើនេះប្រព្រឹត្តឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០១៦ត្រង់ចំណុចចម្ការក្នុងព្រៃមួយស្ថិតក្នុងភូមិមល់ ឃុំសន្ទែ្រ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១ឈ្មោះសៀន វណ្នី ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃក្តីក្រោម ឃុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់និងទី២ឈ្មោះតុង យ៉ន ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិថ្នល់បត់ ឃុំឬស្សីកក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ចំណែកវត្ថុតាងរួមមានម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១០សេ១២៥ចំនួន២គ្រឿង ១គ្រឿងពណ៏ខ្មៅពាក់ស្លាកលេខកណ្ដាល១E-៣៤២៩ និង១គ្រឿងទៀតពណ៏ខ្មៅពាក់ស្លាកលេខអង្កការ ONG 200 1.950 ទូរស័ព្ទដៃចំនួន៤គ្រឿង កូនសោរនិងសម្ភារ:ផ្សេងៗមួយចំនួនទៀត។ប្រភពពីសមត្ថកិច្ចឲ្យដឹងទៀតថាជនសង្ស័យទាំង២នាក់និងវត្ថុតាងបានបញ្ជូនការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនិតិវិធី សមត្ថកិច្ចបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានរកឃើញម្ចាស់ម៉ូតូម្នាក់ចំណែកម៉ូតូមួយទៀតនៅពុំទាន់រកឃើញម្ចាស់នៅឡើយទេ សមត្ថកិច្ចនិងបន្តសាកសួររកម្ចាស់។
នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ តុង យ៉ន បានសារភាពថា រូបគេពិតជាបានលួចម៉ូតូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១E-៣៤២៩ នៅចំណុចភូមិចម្ការចេកខាងជើង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ពិតប្រាកដមែន។ សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូដែលជនសង្ស័យលួចមកនេះសមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់វិញហើយដែរ។
សមត្ថកិច្ចបានបន្តថា ចំណែកជនសង្ស័យម្នាក់ទៀតសមត្ថកិច្ចកំពុងបន្តស្រាវជា្រវដោយសង្ស័យថា ជនម្នាក់នេះបានយកស្លាកNGO មកបំពាក់លើម៉ូតូដើម្បីជិះធ្វើសកម្មភាពជាមួយជនសង្ស័យដែលបានសារភាពខាង លើនេះ។ សមត្តកិច្ចនគរបាលបានបន្ថែមថា ជនសង្ស័យទាំង២នាក់និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ ប៉ឹម ពិន