ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី៣ ខែឧសភា ឆ្នាំ២០២១នេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៨៤១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៦១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៤១នាក់ (សហគមន៍ទាំង ៨៤១នាក់) និងមានអ្នកជាសះស្បេីយចំនួន ៦១នាក់ ក្នុងនោះរួមមាន៖
ភ្នំពេញ (525) បន្ទាយមានជ័យ (153) ព្រះសីហនុ (62) កណ្ដាល (33) កំពង់ចាម (21) កំពង់ធំ (15) តាកែវ (9) ត្បូងឃ្មុំ (9) សៀមរាប (7) កំពង់ស្ពឺ (6) ព្រៃវែង (1)។
គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 15361 នាក់
– អ្នកជាសះស្បើយ= 5430 នាក់
– អ្នកកំពុងព្យាបាល= 9818 នាក់
– អ្នកស្លាប់= 106 នាក់។
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕ដោយ៖ស តារា