ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធក្រុមគ្រូពេទ្យ ស.ស.យ.ក បានបញ្ជប់បេសកកម្មចាក់វ៉ាក់សាំងដូសទី០២ ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ នៅគ្រប់គោលដៅ

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃច័ន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធក្រុមគ្រូពេទ្យ ស.ស.យ.ក បានបញ្ជប់បេសកកម្មចាក់វ៉ាក់សាំងដូសទី០២ ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ នៅគ្រប់គោលដៅដែលបានកំណត់នីមួយៗក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ ស.ស.យ.ក សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមគ្រូពេទ្យយើងទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងលះបង់ពេលវេលាផ្ទាល់ខ្លួនក្នុងការចូលរួមការងារស្ម័គ្រចិត្តចុះចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដោយទុកការភ័យខ្លាច និងភាពនឿយហត់របស់ខ្លួនទុកមួយឡែក។

ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះក៏មិនអាចកាត់ផ្ដាច់បានពីការចូលរួមជួយសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋាន កងកម្លាំង ក្នុងគោលដៅនីមួយៗ ក៏ដូចជាយុវជនស្ម័គ្រចិត្តគ្រប់រូបដែលបានចូលរួមក្នុងយុទ្ធនាការនេះ ជាពិសេសការចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំបានយ៉ាងខ្ជាប់ខ្ជួនរបស់បងប្អូនប្រជាពលរដ្ឋ។
ជាថ្មីម្ដងទៀត ស.ស.យ.ក យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមគ្រូពេទ្យ អាជ្ញាមូលដ្ឋាន និងក្រុមការងារស្ម័គ្រទាំងអស់ដែលបានស្វះស្វែងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ព្រមទាំងផ្ដល់ភាពកក់ក្ដៅ និងស្នាមញញឹម ជូនបងប្អូនប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំង។

ទន្ទឹមនឹងនេះ ស.ស.យ ក យើងខ្ញុំសូមជូនពរដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកបដោយសុខសុវត្ថិភាព ជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។ ជាចុងក្រោយ យើងសូមបួងសួងដល់បងប្អូនដែលកំពុងតែសម្រាកព្យាបាលទាំងអស់ឱ្យបានឆាប់ជាសះស្បើយពីជំងឺនេះ និងត្រលប់មកផ្ទះវិញ។
ស.ស.យ.ក យើងសង្ឃឹមថាការខិតខំប្រឹងប្រែងដ៏មមាញឹកនេះ និងទទួលបានជោគជ័យក្នុងការបិទបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តការណ៍២០ កុម្ភៈ ក្នុងពេលឆាប់ៗ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print