ថ្ងៃនេះ ! រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន938នាក់ទៀត , ជាសះស្បើយ 361នាក់ និងស្លាប់ 01នាក់

ចែករំលែក៖

ភ្នំពេញ, ថ្ងៃនេះ ! រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន938នាក់ទៀត , ជាសះស្បើយ 361នាក់ និងស្លាប់ 01នាក់។

គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 16299នាក់
– អ្នកជាសះស្បើយ= 5791នាក់
– អ្នកកំពុងព្យាបាល= 10394នាក់
– អ្នកស្លាប់= 107នាក់

សូមបងប្អូនប្រុងប្រយ័ត្នអនុវត្តតាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុនសែន ៣ការពារ , ៣កុំ អោយបានខ្ជាប់ខ្ជួនបំផុត ។

ក្រសួងសុខាភិបាល សូមចូលរួមសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

កំណត់សម្គាល់៖
ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណ៍វិជ្ជមានកូវីដ-១៩ និង ករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងបណ្ឌលព្យាបាលជំងឺកូវីដ-១៩ (កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូម ទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print