ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីធ្វើការឃាត់ឋ្លួននិងសួរចម្លើយរយចមកសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យក្នុងករណីចែកចាយគ្រឿងញៀនម្នាក់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ទោ ឃុត សុផល ឣធិការនគរបាលស្រុកបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ថា កម្លាំរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យកម្នាក់ក្នុងករណីចែកចាយគ្រឿងញៀនទៅកាន់សលាដំបូងខេត្តដើម្បីចាត់ការបន្យតាមនីតិវិធីបន្ទាប់ពីជននេះបានឆ្លើយសារភាពពីសកម្មភាពរបស់ខ្លួនប្រាប់ដល់សមត្ថកិច្ចរួចមក។
លោកឣធិការបន្តថា ជនមននាក់នេះគឺជាមុខសញញារបស់សមត្ថកិច្ចដែលបានធ្វើការតាមដានឣស់រយៈពេលយូរមកហើយទើបនៅពេលដែលសមត្ថកិច្ចចុះល្បាតប្រទះឃើញជននេះកំពុងធ្វើសកម្មភាពក៏ឃាត់ខ្លួនតែម្តង។នៅចំពោះមុខសមត្ថកិច្ចជននេះបានឆ្លើយសារភាពថា រូបគេពិតជាបននធ្វើសក្មមភាពចែកចាតយថ្នាំញៀនពិតមែនពេលកំពុងធ្វើក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
សូមរំលឹកថា កាលពីវេលាម៉ោង១២កណ្ដាលអាធ្រាត្រថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦កម្លាំងជំនាញសហការជាមួយប៉ុស្ដិ៍វល្លិស បានធ្វើការល្បាតចំណុចខ្នងប្រឡាយខាងកើតភូមិកណ្ដាល ឃុំវល្លិសរ ឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរ ចែកចាយគ្រឿងញៀនម្នាក់ឈ្មោះ នៅ ឆឹង ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិកណ្ដាល ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងធ្វើការដកហូតម្សៅក្រាមពណ៍ស សង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៣កញ្ចប់តូច ។ករណីខាងលើនេះកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ សេនាស័ក្តិ