ងូតទឹករួចដៃយកដោតឌុយភ្លើងឆក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​  បុរសមេការសំណងម្នាក់ត្រូវចរន្តអគិ្គសនីឆក់ស្លាប់ពេលបញ្ជួនទៅដល់បន្ទីរពេទ្យបន្ទាប់ងូតទឹករួចហើយយកដៃទៅដោតឌុយម៉ូទ័រសម្ភារៈ គ្រឿងសំណង់ នៅការដ្ឋានសំណង់ផ្ទះល្វែង  មួយកន្លែងក្នុង ភូមិត្រពាំល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦  ។

ជនរងគ្រោះឈ្មោះ ម៉េត ដេត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិ ព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមជរ ខេត្តព្រៃវែង ។

តាមកម្មករបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានងូតទឹកដោយមិនទាន់ស្ងួតខ្លួនផងក៏យកសម្ភារសំណង់ ចងថ្ពក់ កន្ទុយខ្សែកាបដែក។ ខណៈដែលកាន់ខ្សែកាបនោះ ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆក់រងរបួសសន្លប់ឈឹងតែម្តង។ ក្រោយកើតហេតុភ្លាម ត្រូវបានក្រុមកម្មករទីនោះនំាគ្នាដឹកទៅមន្ទីរពេទ្យព្រះកុសមៈ ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យសាកសពរួច ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

image2

image3

image4

...

ដោយ៖  សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print