ភ្នំពេញ៖ សារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរពិធីបុណ្យទន្លេលើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១១-១៣ មីនា ២០១៦។
ពិធីបុណ្យទន្លេឆ្នាំនេះមានរៀបចំជាព្រឹត្តិការណ៍ និងសកម្មភាពជាច្រើន ដូចជា ការសម្ពោធសួនដាំដើមឈើ កីឡាបាល់ទះ រត់ប្រណាំងកំសាន្ត ហែលទឹក ប្រណាំងទូកប្រពៃណី ឆ័ត្រយោង សីស្លាប សីដក់ ទូកក្តោង ចំបាប់បុរាណ ប្រដាល់គុណខ្មែរ ការប្រកួតអុកចត្រង្គ សិក្ខាសាលាស្តីពីទន្លេស្អាត សហគមន៍ល្អ ការតាំងពិព័រណ៍កសិទេសចរណ៍ មហោស្រពម្ហូបអាហារ ភេសជ្ជ: ការប្រគំតន្ត្រី អាយៃឆ្លើយឆ្លង ល្ខោនបាសាក់ ការសម្តែងទស្សនីយភាពសិល្ប:វប្បធម៌ និងការបាញ់កាំជ្រួច ។ល។
សូមអញ្ជើញចូលរួមទស្សនា កម្សាន្ត និងសប្បាយរីករាយទាំងអស់គ្នានៅថ្ងៃចុងសប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ)៕សុខ ខេមរា
...