លោករដ្ឋមន្ត្រី វេង សាខុន នាំយកអង្ករចំនួន ៥០តោន មី ២០០០កេស ត្រីខ ២០០០យួរ និងម៉ាស់ ៥០០០០ម៉ាស់ មកប្រគល់ជូន អភិបាលនៃគណអភិបាលខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម, នាព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០ ២១ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និង លោកស្រី ម៉ក់ ស៊ីថា រួមជាមួយលោកអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកប្រធានក្រុមការងារចុះជួយឃុំក្នុងស្រុកកំពង់សៀម បាននាំយកអង្ករចំនួន ៥០តោន មី ២ ០០០កេស ត្រីខ ២ ០០០យួរ និងម៉ាស់ ៥០ ០០០ម៉ាស់ មកប្រគល់ជូនលោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។

មានមតិនាឱកាសនេះ លោកអភិបាលនៃគណអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះលោកប្រធានក្រុមការងារ លោក លោកស្រីអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃទាំងអស់ចំពោះកាយវិការដ៏ប្រពៃ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់។ កាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារចុះស្រុកកំពង់សៀម ធ្វើឲ្យអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់មានក្តីរំភើប កក់ក្តៅ និងអំណរ គុណចំពោះសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោក និងសហការីទាំងអស់។

មានមតិក្នុងពិធីប្រគល់ទទួលនេះ លោកក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានថ្លែងអំណរគុណជូនចំពោះលោកប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ សមាជិក និងសប្បុរសជនទាំងអស់ដែលបានជួយបរិច្ចាកថវិកា និងសម្ភារ ផ្ទាល់ខ្លួនក្នុងបុព្វហេតុដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រាដែលប្រទេសជាតិយើងកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ហើយនេះគឺសបញ្ជាក់អំពីសណ្តានចិត្តនៃការរួមសុខ រួមទុក្ខក្នុងគ្រាលំបាក ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ “ជួយគ្នាក្នុងគ្រាកំបាក”។ ក្នុងឱកាសនេះ ផងដែរ លោកបានស្នើសុំឲ្យលោកអភិបាលនៃគណអភិបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សា ការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងត្រូវអនុវត្ត ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនេះ លោកក៏បានជួយឧបត្តម្ភថវិកាដល់កាកបាតក្រហមខេត្ត ចំនួន ២០ ០០០ ០០០រៀលសម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print