រដ្ឋបាលខេត្តព្រះសីហនុ​ ចុះបាញ់ថ្នាំសម្លាប់មេរោគ​ នៅ”តំបន់ក្រហម”

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ​ បានចាត់ក្រុមការងាររដ្ឋបាលខេត្ត​ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់ក្រហមស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយ​ឡែក​នៅព្រឹក​ថ្ងៃដដែលនោះ​ រដ្ឋបាលខេត្តព្រះសីហនុ​​ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១១៨នាក់។ ចំណែក​អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១១៨នាក់ គឺជាកម្មករសំណង់ អាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកពាក់ព័ន្ធផងដែរ។

ជាមួយគ្នានេះ​ បើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហុន នៅថ្ងៃទី៥ ខែឧសភា បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងកូវីដសែល (AstraZeneca) សម្រាប់ដូសទី២ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុន អាស្ត្រាហ្សេណេកាផងដែរ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print