ភូមិសេដាសែនជ័យ និងភូមិតាកែវ ឃុំសេដា ស្រុកតំបែរ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ តទៅ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ , រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេច:

ប្រការ១..ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នក្នុងទីតាំងភូមិតាកែវ និងភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ រយៈពេល ១៤(ដប់បួន)ថ្ងៃ ចាប់ពី ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ រហូតថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ដោយឡែក ត្រូវបានលើកលែង ក្នុងករណីចាំបាច់ដូចខាងក្រោម៖
– ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច
– ការធ្វើដំណើរដោយមានបញ្ហាសុខភាពបន្ទាន់ ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
– ការធ្វើដំណើរទៅបង្ហាញខ្លួនឱ្យមន្រ្តីសុខាភិបាល ធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និង ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់
– ការធ្វើដំណើររបស់បុគ្គលិកពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្ម
– ការធ្វើដំណើរដោយមានមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ប្រការ២ -បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ នៃប្រការ១ ខាងលើនឹងត្រូវចាត់វិធាន ការយ៉ាងម៉ឹងម៉ាត់ស្របតាមវិធានការកំណត់ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ប្រការ៣..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងត្បូងឃ្មុំ រដ្ឋបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំសេដា ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print