ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៣៤ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងធ្លាក់លាយឡំង នឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះសំណាងមិនបណ្ដាលអោយមនុស្សរងគ្រោះថ្នាក់នោះទេ។
ហេតុការណ៏នេះបានកើតឡើងកាលពីចន្លោះម៉ោង៣រសៀលនិងម៉ោង៦និង៣០នាទីល្ងាចថ្ងៃ០៥ខែឧសភាឆ្នាំ២០២១ស្ថិតនៅស្រុកចន្ទ្រាស្រុកកំពង់រោទ៏។
តាមអាជ្ញាធរស្រុកបានអោយដឹងថាកាលពីវេលាម៉ោង៣និង៤៩នាទី រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅស្រុកចន្ទ្រា មានភ្លៀងធ្លាក់លាយឡំង នឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្ដាលឱ្យ របើកប៉ើងដំបូលផ្ទះចំនួន ០២ខ្នង មានឈ្មោះ ថៃ សង់ ភេទប្រុស អាយុ ២៩ ផ្ទះជិញ្ជាំងឥដ្ឋ ដំបូលស័ង្កសី មានទំហំ ៦ ម៉ែត្រគុណនិង ១២ម៉ែត្រ របើកប៉ើងដំបូល មានទីលំនៅភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ។
និងម្ចាស់ ផ្ទះឈ្មោះ ម៉ា សុភឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ផ្ទះសាងសង់អំពីឈើប្រក់សង័្កសី ទំហំ ៥ម៉ែត្រគុណនិង៦ម៉ែត្រ របើកប៉ើងដំបូលខាងក្រោយ មានទីលំនៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា។
តាមអាជ្ញារស្រុកកំពង់រោទ៏បានអោយដឹងថានៅវេម៉ោង៦និង៣០នាទីល្ងាចមានភ្លៀងលាយលំនិងខ្យល់កន្ត្រាក់ បណ្តាលអោយមានការដួលរលំ និងប៉ើងដំបូល ផ្ទះប្រជាពលរដ្ឋឃុំថ្មី មានភូមិកោះត្រាច ភូមិអូរ ភូមិជប់ព្រីង និងឃុំត្នោត ភូមិធំ។
ខណះ ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣២ខ្នងផ្ទះ ក្នុងនោះ ប៉ើងដំបូល ២៣ខ្នង និងរលំទាំងស្រុង ០៩ខ្នងផងដែរ៕
ដោយ៖ យឹម សុថាន