ក្រុមតោខៀវ Chelsea ត្រូវជួបជាមួយក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងទីក្រុងអ៊ីស្តង់ប៊ុលបន្ទាប់ពីបានយកឈ្នះលើក្រុម Real Madrid នៅឯកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល២ទល់០ ក្នុងជើងទី២ ដែលសរុបទាំង២ជើងគឺ៣ទល់១។
សារព័ត៌មាន BBC Sport បានឲ្យដឹងថា ក្រុមតោខៀវ Chelsea សមនឹងទទួលបានជ័យជម្នះដែលរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺអង់គ្លេសប៉ះអង់គ្លេស សុទ្ធតែក្រុមនៅក្របខ័ណ្ឌ Premier League នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ខាងមុខ។
ក្រុមម្ចាស់ផ្ទះដឹកនាំដោយលោក Thomas Tuchel បានថ្លែងអំណរគុណដល់អ្នកចាំទី Edouard Mendy ដែលបានសង្គ្រោះបាល់ពីតង់ទី២ពីខ្សែប្រយុទ្ធ Karim Benzema ប៉ុន្តែពួកគេអាចរកគ្រាប់បាល់វាយបកវិញនៅនាទីទី២៨ ដោយកីឡាករ Timo Werner និង១គ្រាប់ទៀតរកបានដោយកីឡាករ Mason Mount នៅនាទីទី៨៥ ជិតចប់ការប្រកួតទៅហើយ។
លទ្ធផលនេះធ្វើឲ្យក្រុមតោខៀវ Chelsea យកឈ្នះក្រុមស្តេចស Real Madrid ដោយកាលពីជើងទី១ លទ្ធផល១ទល់១ ហើយជើងទី២នេះគឺក្រុមតោខៀវឈ្នះ២ទល់០ ធ្វើឲ្យក្រុមខ្លាំងនៅអង់គ្លេសមួយនេះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប៉ះជាមួយក្រុមមេឃខៀវ Manchester City ។
ទោះយ៉ាងណានៅទីបំផុតក្រុម Chelsea បានឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី៣របស់ពួកគេចាប់តាំងពីពួកគេបានឈ្នះពានរង្វាន់នេះកាលពីឆ្នាំ២០១២។
លទ្ធផលនេះបានបន្ថែមនូវក្តៅសង្ឃឹមថ្មីក្រោមការដឹកនាំរបស់លោក Thomas Tuchel ចាប់តាំងពីគាត់បានទទួលជោគជ័យក្រោយពីបណ្តេញលោក Frank Lampard កាលពីខែមករា ហើយផ្តល់ឱ្យគាត់នូវឱកាសដើម្បីធ្វើការកែប្រែសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២១នេះ។
ក្រុមតោខៀវ Chelsea បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី៣ របស់ពួកគេផងដែរកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១២ ៕ដោយ៖ភារៈ