តូបលក់ដូររបស់អាជីវករចំនួន៥០តូបនៅផ្សារត្រាំកក់ ខេត្តតាកែវ ត្រូវបានអគ្គីភ័យឆេះ បំផ្លាញ!

ចែករំលែក៖

ខេត្តតាកែវ ៖ អគ្គិភ័យមួយបានឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ នៅយប់ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ បណ្ដាលខូតខាតទ្រព្យសម្បត្តិមួយចំនួនធំ គ្រាដែលប្រជាពលរដ្ឋរងគ្រោះ នឹងជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតផងនោះ។

អគ្គីភ័យនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយបានឆាបឆេះអស់តូបចំនួន៥០ ខូចខាតសម្ភារទាំងស្រុងចំនួន៣៥តូប ខូចខាតតិចតូចចំនួន១៥តូប និងមិនបានបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សទេ។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដល់អ្នកសារព័ត៌មាន។
លោកអភិបាលរងស្រុកបានថ្លែងបន្តថា, អាជ្ញាធរមិនទាន់អាចវាយតម្លៃ ទំហំខូចខាតគិតជាទឹកប្រាក់អស់ចំនួនប៉ុន្មាននោះទេ ដោយព្រឹកនេះអាជ្ញាធរនឹងជួបពិភាក្សាជាមួយឃុំ និងម្ចាស់តូបជាមុនសិន ទើបអាចវាយតម្លៃការខូចខាតជាទឹកប្រាក់អស់ចំនួនប៉ុន្មាន។

សូមជម្រាបជូនថា, បើតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា, នៅក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ កម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់ ដោយប្រើប្រាស់ឡានទឹកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី០១គ្រឿង ស្រុកអង្គរបុរី០១គ្រឿង ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់ ០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿង សរុបឡានទឹកចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡាន ទើបគ្រប់គ្រងស្ថានការបាន។
ពិតជាគួរសោកស្តាយ ចំពោះការបាត់បង់ទ្រព្យសម្បត្តិ របស់បងប្អូនអាជីវករ ដោយអគ្គិភ័យលេបត្របាក់ និងជាប្រធានស័ក្តិមួយដែលកើតដោយចៃដន្យ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print