ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ២៥ខ្នង នៅខេត្តបាត់ដំបងនិង២៨ខ្នងនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តបាត់ដំបងនិងកំពង់ឆ្នាំង៖ នៅរសៀលនិងយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៥ខ្នងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង
ក្នុងនោះខូចខាតដំបូលស័ង្កសី សរុបចំនួន ១៤៦សន្លឹក នៅស្រុកសំពៅលូនប៉ះពាល់២ឃុំគឺ ឃុំសន្តិភាព និងឃុំជ្រៃសីមា។ចំណែកនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងខូចខាតផ្ទះអស់ចំនួន២៨ខ្នងផងដែរ។
សមត្ថកិច្ចមូលដ្ឋានក្នុងស្រុករលាប្អៀរ បានឲ្យដឹងថាករណីនេះបណ្តាលឲ្យផ្ទះរបើកអស់ហ្វីប្រូ និង សង្ស័សី ចំនួន៣៣៥សន្លឹក,រលំរោង លៀងរថយន្ត១ខ្នង ទំហំ១០ម៉ែត្រ គុណ ២៧ម៉ែត្រ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ១-នៅឃុំ ទឹកហូត ភូមិ អូរសណ្តាន់ ចំនួន០៣ខ្នងផ្ទះ របើកដំបូលសង្គដីចំនួន ១០សន្លឹក ,ភូមិ ទឹកហូត របើកយាបដែកប្រវែង០៣ម៉ែត្រ ,ភូមិ ព្រែករាំង រលំដើមឈើ សង្កត់រោងលក់ដូរ អស់សង្គដីចំនួន ១០សន្លឹក ។ ២-ឃុំ គោកបន្ទាយ របើកដំបូលចំនួន ២០ខ្នងផ្ទះ ខូចហ្វើប្រូ និង សង្គសី ១៣០សន្លឹក នៅ ភូមិ ពពេលពក ភូមិ អូតាសេក និង ភូមិឈើត្រាច។ ៣-ឃុំរលាប្អៀរ របើកដំបូលចំនួន ១ខ្នងផ្ទះ អស់ហ្វីប្រូ២០សន្លឹក ,ភូមិគ្រួស រលំរោងលៀង រថយន្ត ចំនួន១ខ្នង ខូចសង្គសី១០០សន្លឹក ។ ៤-ឃុំជ្រៃបាក់ របើកដំបូលចំនួន ២ខ្នងផ្ទះ អស់ សង្គសី និង ហ្វីប្រូ ៥៥ សន្លឹក នៅភូមិថ្មី និង ភូមិ អូរកំណព។ ៥- ឃុំ អណ្តូងស្នាយ របើកដំបូលចំនួន ១ខ្នង ផ្ទះ ខូចសង្គសី ចំនួន១០សន្លឹកនៅ ភូមិប៉ាហ៊ី ។

យ៉ាងណាក្នុងករណីគ្រោះធម្មជាតិទាំង២ខេត្តនេះ ពុំមានប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វឡើយ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកនិងរដ្ឋបាលស្រុកទាំង២បានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាជនឡើងវិញ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print