ភ្នំពេញ៖ អាជីវករផ្សារសុខឈុនជម្ពូវ័ន ដែលស្ថិតនៅជាប់ដងផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាក់លក់ដូរនៅលេីដងផ្លូវយ៉ាងច្រេីនកុះករដោយមិនមានរក្សាគម្លាតនោះទេ ព្រោះក្នុងមូលដ្ឋាននោះជាតំបន់លឿងទុំផង។
សូមជម្រាបថា នៅផ្សារជម្ពូវ័ន ដែលជាប់គ្នាជាមួយផ្សារសុខឈុនជម្ពូវ័ន ក្រុមគ្រូពេទ្យបានចុះយកសំណាករកឃេីញវិជ្ជមានកូវីដ-១៩ចំនួន៥១នាក់។ បន្ទាប់ពីរកឃេីញវិជ្ជមានកូវីដ-១៩ហើយអាជ្ញាធរក៏បានសម្រេចផ្អាកដំណេីរការផ្សារជាបណ្តោះអាសន្ន និងចាត់ទុកជាតំបន់លឿងទុំ។ ដោយឡែកផ្សារសុខឈុនជម្ពូវ័នវិញ នៅតែបន្តបេីកលក់ជាធម្មតា និងមានបងប្អូនអាជីវករដាក់លក់លេីចិញ្ចេីមផ្លូវគ្មានរបៀបរៀបរយនោះទេ។
សូមបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរបានសម្រេចបិទផ្សារបណ្តោះអាសន្នចំនួន១៨ផ្សារដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕
ដោយ៖ សុខាសែនជ័យ