លោក គឹម សន្តិភាព យកអំណោយពីសប្បុរសជន ប្រគល់ជូន លោក ឃួង ស្រេង ដើម្បីចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ​ និងក្រីក្រនៅតំបន់បិទខ្ទប់ រួមមាន អង្ករចំនួន​ ៣១តោន​ និងមីជាតិចំនួន​ ៣,៦៨០កេស​ សរុបជាទឹកប្រាក់ចំនួន​ ២៨,៩៨០ដុល្លារ

ចែករំលែក៖

ភ្នំពេញ,លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោកបាន រួមជាមួយថ្នាក់ដឹកនាំផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានពាំនាំនូវអំណោយពីសប្បុរសជន ប្រគល់ជូន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​។

អំណោយទាំងនេះ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ​ និងក្រីក្រនៅតំបន់បិទខ្ទប់ រួមមាន អង្ករចំនួន​ ៣១តោន​ និងមីជាតិចំនួន​ ៣,៦៨០កេស​ សរុបជាទឹកប្រាក់ចំនួន​ ២៨,៩៨០ដុល្លារ។ (ក្នុងនោះសប្បុរសជនជាសមាជិកក្រុមការងារផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលរួមមាន អង្ករចំនួន​ ៨តោន​ និងមីជាតិចំនួន​ ១,០០០កេស​ គិតជាទឹកប្រាក់ចំនួន​ ៧,៦៨០ដុល្លារ និង សប្បុរសជនសមាជិកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងប្រជាពលរដ្ឋកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលរួមមាន អង្ករចំនួន​ ២៣តោន​ និងមីជាតិចំនួន​ ២,៦៨០កេស​ គិតជាទឹកប្រាក់ចំនួន​ ២១,៣០០ដុល្លារ) នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print