អាជ្ញាធរ រាជធានីភ្នំពេញបានអំពាវនាវអ្នកចូលចិត្ដទិញទំនិញអនឡាញទាំងអស់ត្រូវបង្កើនការ ប្រុង ប្រយ័ត្ន ក្រោយរកឃើញអ្នកដឹកជញ្ជូនទំនិញ មានឆ្លងជំងឺកូវីដ-១៩រួចមក

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៏មាន អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដក់អ្នចូលចិត្ដទិញទំនិញតាមអនឡាញ ដោយសារតែ មានអ្នកលក់ទំនិញតាមអនឡាញ និងអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ឆ្លងជំងឺកូវីដ- ១៩រួចមកថ្មីនេះ ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលតែងតែទិញទំនិញតាមអនឡាញ និងប្រើសេវាដឹកជញ្ជូនទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបង្ការការឆ្លងជំងឺកូវីដ- ១៩។
អភិបាលរងរាជធានីភ្នំពេញ រូបនេះបានអះអាងយ៉ាងដូច្នេះថា «សូមបងប្អូនដែលទិញអាហារអនឡាញ ប្រុងប្រយ័ត្នពេលទូរទាត់លុយ និងការយកអាហារ ដោយអនុវត្តតាមវិធានសុខាភិបាល ដើម្បីកុំឲ្យឆ្លងកូវីដ ព្រោះអ្នកអនឡាញក៏ឆ្លងដែរ»។
លោក កើត ឆែ បានបញ្ជាក់ថា ៖ ប្រជាពលរដ្ឋដែលនិយមប្រើប្រាស់សេវាកម្មនេះ ត្រូវបង្កើននូវការគិតគូរឲ្យខ្លាំងបន្ថែមទៀត ចំពោះទំនិញណាដែលមានហានិភ័យ ព្រោះក្នុងករណីអ្នកលក់មានផ្ទុកជំងឺកូវីដ ហានិភ័យនៃការឆ្លងមានកម្រិតខ្ពស់។ ប៉ុន្ដែក្នុងករណីទំនិញដែលអាចកម្ដៅបាន ឬលាងសម្អាតបានល្អ អាចមិនមានហានិភ័យនៃការឆ្លង។
យ៉ាងណាមិញ លោក កើត ឆែ នៅតែអំពាវនាវយ៉ាងទទូចឲ្យប្រជាពលរដ្ឋ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន ពិសេសអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល។ ដោយឡែក ការទូរទាត់លុយពេលទិញទំនិញ សូមប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិច៕

...

ដោយ, សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print