ភ្នំពេញ, អ្នកជំងឺកូវីដ-១៩ ម្នាក់មានកូនទទឹងពោះ និងទឹកភ្លោះរីងអស់ ដែលបានបញ្ជូនមកពី មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅវេលាម៉ោង២:១០ព្រឹកថ្ងៃទី ០៦ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងវះកាត់សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន (ជាកូនទី ១០ ដែលមន្ទីរពេទ្យបានសម្រាលជូនអ្នកជំងឺកូវីដ)។
តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕
...
ដោយ, សិលា