ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់ខកខានមិនបានចូលទៅរួមពិធីបុណ្យ Eid កាលពីថ្ងៃទី១៧ ខែកក្កដា បន្ទាប់ពីពួកគេទាំងអស់នេះមិនអាចទៅកាន់លំនៅឋានជួបជុំគ្រួសាររបស់ពួកគេ ដោយសារតែការផ្ទុះឡើងនៃភ្នំភ្លើងបាញ់ផ្សែង និងផេះខ្មួលខ្មាញ់ពាសពេញលំហអាកាស ជាហេតុធ្វើឲ្យយន្តហោះមិនអាចចេញដំណើរបាន ហើយអាកាសយានដ្ឋានចំនួន៦ ក្នុងនោះមានអាកាសយានដ្ឋានធំលំដាប់ទី២របស់ឥណ្ឌូនេស៊ីផងដែរនៅតែបន្តបិតជាបណ្តោះអាសន្ននោះ។ អាកាសយានដ្ឋានអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងទីក្រុង ស៊ូរ៉ាបាយ៉ា ដែលជាអាកាសយានដ្ឋានខ្នាត់ធំបន្ទាប់ទីអាកាសយានដ្ឋាននៅទីក្រុងហ្សាការតា និងអាកាសយានដ្ឋានសណ្ឋានតូចមួយស្ថិតនៅភាគខាងកើតកោះជ្វានោះ កាលពីថ្ងៃទី១៧ ខែកក្កដាបានបើកដំណើរការដឹកជញ្ជូនអ្នកដំណើរ ។ នេះបើតាមការបញ្ជាក់ពីក្រសួងដឹកជញ្ជូនក្នុងស្រុក។ ជើងហោះហើរចាប់ផ្តើមដំណើរការនៅវេលាល្ងាច ។ ប៉ុន្តែទោះបីយ៉ាងណា ក៏មានការពន្យារពេលណាស់ដែរ ទម្រាំមានការហោះហើរនោះ។ ជើងហោះហើរជាច្រើនទៀតបានពន្យារពេលហោះហើរជាច្រើនម៉ោង។ អាកាសយានដ្ឋាន ស៊ូរ៉ាបាយ៉ា និងអាកាសយានដ្ឋានធុនតូច៤ទៀតនៅតែបន្តបិទ បើទោះបីចូលដល់រដូវបុណ្យសាសនាមូស្លីមក៏ដោយ ដោយសារតែការផ្ទុះភ្នំភ្លើង Mount Raung ស្ថិតនៅលើដែនកោះជ្វានោះ។ អាកាសយានដ្ឋានដែលស្ថិតនៅតំបន់ដាច់ស្រយាល ភាគខាងកើតកោះ Ternate ក៏បានប្រកាសបិទផងដែរដោយសារតែការបាញ់ផ្សែង និងផេះចេញពីភ្នំភ្លើង Mount Gamalama ។ ពលរដ្ឋជាច្រើនបានរំពឹងថា នឹងទៅចូលរួមជួបជុំជាមួយក្រុមគ្រួសារនៅក្នុងយប់ចុងក្រោយនៃខែបុណ្យតាមបែបជំនឿសាសនាអិស្លាម ប៉ុន្តែពួកគេមិនអាចសម្រេចបំណងពួកគេឡើយ ដោយសារតែជាប់គាំងនៅតាមអាកាសយានដ្ឋាន ។ ពួកគេភាគច្រើនដេកនៅលើឥដ្ឋ ក្នុងអាកាសយានដ្ឋានតែម្តងរង់ចាំជើងហោះហើរបើកដំណើរការឡើងវិញ។ អាកាសចរណ៍ AirAsia បានបន្តការហោះហើរជើងហោះហើរខ្លះមុនកាលកំណត់ ខណៈដែលផេះ និងផ្សែងបាញ់ចេញពីភ្នំភ្លើង Mount Raung បានចាប់ផ្តើមជ្រះស្រឡះទៅវិញពីដែនអាកាសស៊ូរាបាយ៉ានោះ ប៉ុន្តែទោះបីយ៉ាងណា អាកាសចរណ៍នេះត្រូវបង្ខំឲ្យលុបចោលជើងហោះហើរដទៃផ្សេងទៀត៕
មនុស្សរាប់ពាន់នាក់ជាប់គាំង ខណៈអាកាសយានដ្ឋានឥណ្ឌូនេស៊ីនៅតែបន្តបិទ
...