មនុស្សរាប់ពាន់នាក់ជាប់គាំង ខណៈអាកាសយានដ្ឋានឥណ្ឌូនេស៊ីនៅតែបន្តបិទ

ចែករំលែក៖

ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់​នាក់​​ខកខាន​មិនបានចូលទៅរួមពិធីបុណ្យ​ Eid កាលពីថ្ងៃទី១៧ ខែកក្កដា បន្ទាប់​ពីពួកគេទាំងអស់នេះ​មិនអាចទៅកាន់លំនៅឋានជួបជុំគ្រួសាររបស់ពួកគេ ដោយសារតែ​ការផ្ទុះ​ឡើង​នៃភ្នំភ្លើង​បាញ់ផ្សែង និងផេះខ្មួលខ្មាញ់​ពាសពេញលំហអាកាស ជាហេតុធ្វើឲ្យយន្តហោះ​មិនអាចចេញ​ដំណើរ​បាន ហើយអាកាសយានដ្ឋានចំនួន៦ ក្នុងនោះមានអាកាសយានដ្ឋានធំលំដាប់ទី២របស់ឥណ្ឌូនេស៊ី​ផង​ដែរនៅតែបន្តបិតជាបណ្តោះអាសន្ននោះ។ អាកាសយានដ្ឋានអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងទីក្រុង ស៊ូរ៉ាបាយ៉ា ដែលជាអាកាសយានដ្ឋានខ្នាត់​ធំ​បន្ទាប់ទីអាកាសយានដ្ឋាននៅទីក្រុងហ្សាការតា​ និងអាកាសយានដ្ឋានសណ្ឋានតូចមួយស្ថិតនៅភាគខាង​កើត​កោះជ្វានោះ​ កាលពីថ្ងៃទី១៧ ខែកក្កដាបានបើកដំណើរការដឹកជញ្ជូនអ្នកដំណើរ ។ នេះបើតាម​ការ​បញ្ជាក់ពីក្រសួងដឹកជញ្ជូនក្នុងស្រុក។ ជើងហោះហើរចាប់ផ្តើមដំណើរការនៅវេលាល្ងាច ។ ប៉ុន្តែ​ទោះបី​យ៉ាង​ណា ក៏មានការពន្យារពេលណាស់ដែរ ទម្រាំមានការហោះហើរនោះ។ ជើងហោះហើរជាច្រើនទៀត​បាន​ពន្យារពេលហោះហើរជាច្រើនម៉ោង។ អាកាសយានដ្ឋាន ស៊ូរ៉ាបាយ៉ា និងអាកាសយានដ្ឋានធុនតូច៤ទៀតនៅតែបន្តបិទ បើទោះបី​ចូលដល់រដូវ​បុណ្យសាសនាមូស្លីមក៏ដោយ ដោយសារតែ​ការផ្ទុះភ្នំភ្លើង Mount Raung ស្ថិតនៅ​លើដែនកោះជ្វានោះ។ អាកាសយានដ្ឋានដែលស្ថិតនៅតំបន់ដាច់ស្រយាល ភាគខាងកើត​កោះ Ternate ក៏បានប្រកាសបិទផងដែរ​ដោយសារតែ​ការបាញ់ផ្សែង និងផេះចេញពីភ្នំភ្លើង Mount Gamalama ។ ពលរដ្ឋជាច្រើន​បានរំពឹងថា នឹងទៅចូលរួមជួបជុំជាមួយក្រុមគ្រួសារនៅក្នុងយប់ចុងក្រោយ​នៃខែបុណ្យ​តាម​បែប​ជំនឿសាសនាអិស្លាម ប៉ុន្តែ​ពួកគេ​មិនអាចសម្រេចបំណងពួកគេឡើយ ដោយសារតែជាប់គាំង​នៅ​តាម​អាកាសយានដ្ឋាន ។ ពួកគេភាគច្រើនដេកនៅលើឥដ្ឋ ក្នុងអាកាសយានដ្ឋានតែម្តងរង់ចាំជើងហោះហើរ​​បើក​ដំណើរការឡើងវិញ។ អាកាសចរណ៍ AirAsia បានបន្តការហោះហើរ​ជើងហោះហើរខ្លះមុនកាលកំណត់ ខណៈដែលផេះ​ និងផ្សែង​បាញ់ចេញពីភ្នំភ្លើង Mount Raung  បានចាប់ផ្តើម​ជ្រះស្រឡះទៅវិញ​ពីដែនអាកាសស៊ូរាបាយ៉ានោះ ប៉ុន្តែទោះ​បី​យ៉ាងណា អាកាសចរណ៍នេះ​ត្រូវបង្ខំឲ្យលុបចោលជើងហោះហើរដទៃផ្សេងទៀត៕

indonesia-airports-eid

...

Passengers disembark from a ship on arrival at Surabaya port in eastern Java island on July 16, 2015 as Indonesians embark on a mass exodus to their hometowns to celebrate Eid al-Fitr marking the end of the holy fasting month of Ramadan. Cities in the world's most populous Muslim-majority country empty every year at the end of the holy month of Ramadan as people head to villages to celebrate Eid with their families.  AFP PHOTO / JUNI KRISWANTO
Passengers disembark from a ship on arrival at Surabaya port in eastern Java island on July 16, 2015 as Indonesians embark on a mass exodus to their hometowns to celebrate Eid al-Fitr marking the end of the holy fasting month of Ramadan. Cities in the world’s most populous Muslim-majority country empty every year at the end of the holy month of Ramadan as people head to villages to celebrate Eid with their families. AFP PHOTO / JUNI KRISWANTO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print