កូរ៉េខាងជើង ព្រមានពលរដ្ឋនៅឲ្យឆ្ងាយពីខិត្តប័ណ្ណនៅតាមព្រំដែនដែលអាចផ្ទុកវីរុសកូវីដ ១៩ 

ចែករំលែក៖

កូរ៉េខាងជើង បានរឹតបន្តឹងការគ្រប់គ្រងតំបន់ព្រំដែន ជាប់កូរ៉េខាងត្បូង ដោយខ្លាចការបង្ហាញខិត្តប័ណ្ណ ដែលអាចផ្ទុកវីរុសកូវីដ១៩ ។

សារព័ត៌មាន Roong Sinmun ជាសារព័ត៌មានរបស់បក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី៦ខែឧសភា អំពាវនាវដល់ពលរដ្ឋនៅឲ្យឆ្ងាយពីខិត្តប័ណ្ណនៅតាមបណ្តោយព្រំដែន។ សារព័ត៌មានខាងលើបានផ្សាយថា «នៅពេលដែលជួបវត្ថុដែលហោះហើរតាមខ្យល់មក យើងត្រូវនៅឲ្យឆ្ងាយ អាចបង្ករឲ្យមានការឆ្លងរាលដាលកូវីដ ១៩ ។

នៅក្នុងអត្ថបទដែលបានផ្សាយ នៅថ្ងៃទី ៧ខែមឧសភា កូរ៉េខាងជើងបានខិតខំទប់ស្កាត់ ការឆ្លងរាលាលកូវីដ១៩ ឲ្យបានល្អបមផុត នៅតាមតំបន់ព្រំដែន ទាំងដែនគោកដែនទឹក និងនៅតាមព្រៃ។
កាលពីសប្តាហ៍កន្លងមក ក្រុមសកម្មជនកូរ៉េខាងជើងរស់នៅក្នុងទឹកដីកូរ៉េខាងត្បូង បញ្ជាក់ថាមានខិត្តប័ណ្ណរហូតដល់ទៅ៥សែនបានបង្ហោះចូលក្នុងទឹកដីកូរ៉េខាងជើងតាមរយៈពីងប៉ោងហោះ។
កាលពីថ្ងៃទី២ខែឧសភា លោកស្រី Kim Yo Jong ប្អូនស្រីមេដឹកនាំគីម ជុងអ៊ុន បានថ្កោលទោសយ៉ាងខ្លាំង ដល់កូរ៉េខាងត្បូង ដែលមិនអាចទប់ស្កាត់ការបង្ហោះខិត្តប័ណ្ណចូលក្នុងទឹកដីកូរ៉េខាងជើង ។ លោកស្រីព្រមានថាទីក្រុងព្យុងយ៉ាងនឹងមានសកម្មភាពតប់តវិញ៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print