មីយ៉ាន់ម៉ា៖ បំពង់បង្ហូរឧស្ម័នហ្គាសរបស់ចិនរងការវាយប្រហារ ស្លាប់៣នាក់

ចែករំលែក៖

មានមនុស្សមួយក្រុមមិនស្គាល់អត្តសញ្ញាណមានគ្នាប្រមាណ ២០នាក់បានវាយប្រហារទៅលើ ទីតាំងនៅជិតបំពង់បង្ហូរឧស្ម័នទៅកាន់ប្រទេសចិន និងតំបន់ជិតទីក្រុង Mandalay ភាគខាងជើងទីក្រុងមីយ៉ាន់ម៉ា ។
បំពង់បង្ហូរឧស្ម័នមីយ៉ាន់ម៉ា-ចិន ស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្ពោធបើកដំណើរការប្រើប្រាស់តាំងពីឆ្នាំ២០១៣ នៅទីក្រុង Mandalay ពេលនេះរងការវាយប្រហារ បណ្តាលឲ្យបុគ្គលិកការពារនៅទីតាំងនោះ៣នាក់ស្លាប់។
សារព័ត៌មាន Nikkei ដែលគ្រប់គ្រងដោយកម្លាំងយោធា ក៏បានបញ្ជាក់ពីការវាយប្រហារខាងលើផងដែរ។ បំពង់បង្ហូរឧស្ម័ននោះ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះចិន ដែលអាចជួយដល់ប្រទេសនេះកាត់បន្ថយការអាស្រ័យទៅលើប្រភពផ្គត់ផ្គង់តាមរយៈច្រកសមុទ្រ Malacca រវាងមីយ៉ាន់ម៉ា និងសិង្ហបុរី ជាតំបន់ដែលបានដឹកជញ្ជូនដល់ទៅ ៨០%នៃប្រេងនាំចូលទៅកាន់ប្រទេសចិន។
កន្លងមក ក្រោយមានព័ត៌មានថា ទីក្រុងប៉េកាំង បានជួបជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយស្នើឲ្យកម្លាំងយោធាជួយការពារសន្តិសុខយ៉ាងតឹងតែងបំផុតដល់ទីតាំងនានារបស់ចិន ក្នុងនោះមានទាំងបំពង់បង្ហូរឧស្ម័នផងដែរ។
ក្រុមអ្នកប្រឆាំងបានគំរាមកំហែងវាយប្រហារបំពង់បង្ហូរឧស្ម័នរបស់ចិន និងគម្រោងនានាជាច្រើនផ្សេងទៀត ។ មិនតែប៉ុណ្ណោះក្រុមប្រឆាំងបានប្រកាសមិនប្រើប្រាស់ផលិតផល «Made in China»។ កាលពីខែមីនា និងខែមេសា មានរោងចក្ររបស់ចិនជាង៣០ទទួលរងការវាយប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យខាតបង់ទឹកប្រាក់ប្រមាណ៣៦លានដុល្លារអាមេរិក៕ ដោយ សាធី

...

រូបភាព៖ vietnamfinance

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print