ភ្នំពេញ, លោកស្រី ពេជ ចន្ទមុន្នី “ការរៀបចំមន្ទីរពេទ្យទាំង៥ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(TYDA) ដែលរួមមាន: ”
1. Great Duke
2. មន្ទីរពេទ្យហ្លួងម៉ែ
3. មណ្ឌលព្យាបាលកូវីត ១៩ កម្រិតស្រាលកោះពេជ្រទី១
4. មណ្ឌលព្យាបាលកូវីត ១៩ កម្រិតស្រាលកោះពេជ្រទី២
5. មណ្ឌលព្យាបាលកូវីត១៩ កម្រិតស្រាលទួលពង្រ
មន្ទីរពេទ្យទាំង៥នេះបានរៀបចំដោយហ្មត់ចត់ ហេីយអ្នកជំងឺដែលកំពុងតែព្យាបាលនៅក្នុងពេទ្យទាំង៥នេះ ត្រូវបានទទួលការព្យាបាលនឹងថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩។ មកដល់ថ្ងៃនេះចំនួនអ្នកជំងឺដែលបានចូលព្យាបាលក្នុងមន្ទីរពេទ្យទាំង៥នេះមានចំនួនសរុប 5,628នាក់ និងអ្នកជំងឺដែលបានជាសះស្បេីយសរុបចំនួន 2,310នាក់។
លោកស្រី ពេជ ចន្ទមុន្នី សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យTYDAជួរមុខ, ក្រុមសេវាជួរមុខ និងកងកំលាំងប្រដាប់អាវុធទាំងអស់ដែលបានជួយសហការណ៍គ្នាថែទាំអ្នកជំងឺដោយមិនគិតពីភាពនឿយហត់របស់ខ្លួន🙏🙏។
សូមជម្រាបជូនផងដែរថា, មិនត្រឹមតែលោកស្រី ចុះបំពេញការងារផ្ទាល់ជាមួយនឹងសហការីរបស់ខ្លួនប៉ុណ្ណោះទេ ជានិច្ចកាល គឺមានវត្តមានលោកស្រី ពេជ ចន្ទមុន្នី តែងតែចុះមកធ្វើការណែនាំ លើកទឹកចិត្ត រៀងរាល់ព្រឹក មុនពេលក្រុមគ្រូពេទ្យទាំងអស់ចេញប្រតិបត្តិការការងាររបស់ខ្លួន៕
ដោយ, សិលា