ក្នុងរយៈពេល៦ខែ!​ សុខាភិបាល​បារ៉ែន​ ត្រៀមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសទី៣​ ​សម្រាប់ប្រជាជនដែលបានចាក់គ្រប់ដូស

ចែករំលែក៖

អន្តរជាតិ​៖ ក្រុមការងារថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់​ប្រទេស​បារ៉ែន​ នៅថ្ងៃសុក្រទី៧​ ខែឧសភា​ ឆ្នាំ​២០២១ បានប្រកាសពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ។

បើតាមសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ប្រភពព័ត៍មានពីអាជ្ញាធរសុខាភិបាលបារ៉ែន​ បានគូសបញ្ជាក់ថា ជាផ្នែកមួយនៃដំណាក់កាលថ្មី នៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វ៉ាក់សាំងដូសទី ៣ នឹងត្រូវផ្តល់ការចាក់ជូនដល់ក្រុមមនុស្ស ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ, ក្រុមអ្នកដែលមានបញ្ហាសុខភាពរុំារ៉ៃ និងក្រុមបុគ្គលិកថែទាំសុខភាពផ្សេងទៀត នៅក្នុងរយៈពេល ០៦ខែ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងដូសទី ២។​

បន្ថែមពីនេះ​ ក្រុមការងារថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានគូសបញ្ជាក់បន្ថែមថា ព័ត៌មានលំអិតនៃការចុះឈ្មោះ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ នឹងត្រូវប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ខណៈបុគ្គលម្នាក់ៗមានជម្រើសក្នុងការជ្រើសរើស វ៉ាក់សាំងប្រភេទដូចគ្នា ឬខុសគ្នាសម្រាប់ការចាក់ដូសទី៣។

គួរជម្រាបថា ប្រជាជននៅទូលទាំងប្រទេសបារ៉ែន​ មានចំនួន​សរុបជាង ១.៧លាននាក់ បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ដូសជូនដល់ប្រជាជនខ្លួនជាងកន្លះលាននាក់រួចមកហើយ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ខណៈប្រជាជនសរុបជាង ៧៧០,០០០នាក់ទៀត បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស។

ដោយ​ឡែក​ បើ​គិតត្រឹមថ្ងៃដដែលនេះ ប្រទេសបារ៉ែន​ មានអ្នកឆ្លង COVID-19 សរុបជាង ១៨៦,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៦៧៤នាក់ និងជាសះស្បើយវិញ ១៧៣,០០០នាក់៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​ ប្រទេសបារ៉ែន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print