ខេត្តកំពង់ស្ពឺ : ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ដូចមានរាយនាមខាងក្រោមតាមតារាង។
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញា សង្ស័យផ្សេងៗត្រូវរាយការណ៏បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦ ។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ ៣ការពារ- របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចត្រប់លំដាប់ថ្នាក់ និងបុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាន ចូលរួមសហការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្នុងខេត្តកំពង់ស្ពឺ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ, សិលា