ខេត្តបន្ទាយមានជ័យ, អ្នកញៀនគ្រឿងញៀន ម្នាក់បានសម្លាប់ជនអនាថាម្នាក់ បងបង្កការភ្ញាក់ផ្អើលនៅ រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។តែក្រោយបង្កហេតុរួចជនសង្ស័យជាឃាតកដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមដែរ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនសង្ស័យ (ឃាតក) មានឈ្មោះ ហួយ រតនា ភេទប្រុស អាយុប្រហែល ៣២ ឆ្នាំ រស់នៅភូមិអូរតាគាំ ២ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ។
តាមអ្នកថែសួនមានជ័យម្នាក់ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យ នៅក្នុងសួនមានជ័យនេះ តាំងពីថ្ងៃទី៧ ខែឧសភា មកម្៉លេះ ដោយជននេះ ជក់ថ្នាំញៀនផង ហិតកាវប៉ះកង់ផង ហើយមានសភាព ដូចមនុស្សឆ្កួត និងដើររករឿងគេ ពេញសួនមានជ័យ ប៉ុន្តែគ្មានអ្នកហ៊ានតដៃ ឬក៏ខ្ជិលរាយការណ៍ពី ជននេះឡើយ ព្រោះគិតថា គេញៀន និងឆ្កួត ទៅហើយ។
ម្យ៉ាងទៀត នាច្រើនខែមកនេះ ក្នុងក្រុងសិរីសោភ័ណនេះ គេបានបានឃើញ មានមនុស្សវិកលចរររិតនិងអ្នកញៀនថ្នាំ ៥-៦ នាក់ឯណោះតែងដើរ ឈប់ ដេក និងមានសកម្មភាពរញ៉រញ៉ៃខ្លាំងណាស់។
អ្នកថែសួន បានបន្តថា លុះនៅម៉ោងជិត ៣ រសៀលថ្ងៃកើតហេតុ ក៏ស្រាប់តែឃើញ ជនញៀនគ្រឿងញៀន ជាឃាតកនោះ បានធាក់និងវាយទៅលើជនអនាថាម្នាក់ មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ៣៧ ឆ្នាំចំមុខ បែកក្បាល បណ្តាលឲ្យស្លាប់ នៅលើពន្លា វេទិកាខេត្តតែម្តង។
ក្រោយមក ក្រុមប្រជាការពារ ភូមិ ៣នាក់ បានដេញចាប់ឃាតកនោះបាន ហើយប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថ ក្រុងសសិរីសោភ័ណយកទៅចាត់ការតាមច្បាប់៕