បញ្ជូន​ខ្លួន​ជនសង្ស័យម្នាក់ទៅតុលាការ ករណីជួញដូរសារធាតុ​ញៀន៨កញ្ចប់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ​៖  ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសថ្នាំញៀន៨កញ្ចប់ធំបាន២ថ្ងៃ ទើបនៅថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​មន្ត្រី​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា​ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១១ ព្រឹកនៅ​ចំណុច​ភូមិ​កាតា​យ ឃុំ​សូ​យោង ស្រុក​តាំងគោក ខេត្តកំពង់ធំ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល ស្រុក​តាំងគោក បាន​ចុះបង្ក្រាប​ករណី​ជួញដូរ សារធាតុ​ញៀន​ខុសច្បាប់ ១ ករណីហើយបានឃាត់ខ្លួន​ជនសង្ស័យ ចំនួន ១​នាក់និងថ្នាំញៀន៨កញ្ចប់ធំ ។ ជនសង្ស័យ​មានឈ្មោះ ឈា ឃីម ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ ឃុំ​ខាងលើ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តរួចហើយ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print