រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់រដ្ឋាភិបាលឯកភាពជាតិ (NUG) បង្កឲ្យមានករណីផ្ទុះគ្រាប់ និងវាយប្រហារដុតបំផ្លាញ ទីតាំងរដ្ឋាភិបាល ក្រុមទាំងនោះគឺជាក្រុមភេរវកម្ម។
បណ្តាញទូរទស្សន៍ជាតិមីយ៉ាន់ម៉ា MRTV បានដកស្រង់សំដីរដ្ឋាភិបាលយោធាបានបញ្ជាក់ថា «សកម្មភាពរបស់ NUG បានបង្កឲ្យមានការវាយប្រហារភេរវកម្មកើតឡើងជាច្រើនកន្លែងនៅទូទាំងប្រទេស ។ ករណីវាយប្រហារ ដុតបំផ្លាញ សម្លាប់មនុស្ស គឺជាការគំរាមកំហែងដល់សន្តិសុខសុវត្ថិភាពរបស់ប្រទេសជាតិ។
ក្រោយការប្រកាសថាក្រុម NUG ជាក្រុមភេរវកម្ម រដ្ឋាភិបាលយោធា នឹងអនុម័តប្រប្រាស់ច្បាប់ប្រឆាំងភេរវកម្ម សម្រាប់ប្រឆាំងក្រុម NUG និងកម្លាំងទាហានដែលក្រុមនេះបានបង្កើតឡើង។ រដ្ឋាភិបាលឯកភាពជាតិ NUG គឺជាងស្ថានប័ន បង្កើតឡើងដោយក្រុមតំណាងរាស្ត្រជាប់ឆ្នោតគំាទ្រភាគច្រើនពីពលរដ្ឋ ដើម្បីប្រឆាំងរដ្ឋាភិបាលយោធា ដែលបានធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខកុម្ភៈ។
អំពើងហិង្សានៅតែបន្តកើតឡើង និងរាលដាលទូទាំងប្រទេសមីយ៉ាន់ម៉ា ។ គិតមកទល់ពេលនេះ មានមនុស្ស ៧៧៤នាក់ស្លាប់ និងជិត៤ពាន់នាក់ត្រូវទាហានចាប់ខ្លួន។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែលយោធាចោទប្រកាន់ រដ្ឋាភិបាលឯកភាពជាតិ NUG ជាក្រុមភេរវកម្ម គឺជាសញ្ញាដ៏អាក្រក់ អាចនឹងមានការវាយប្រហារគ្នាជាទ្រង់ទ្រាយធំកើតឡើងក្លាយជាសង្គ្រាមស៊ីវិលអូបន្លាយ ហើយអ្នករងគ្រោះគឺជាពលរដ្ឋមីយ៉ាន់ម៉ា គឺត្រូវបង្ខំចិត្តភៀសខ្លួនទៅកាន់ប្រទេសជិតខាង៕
រូបភាព៖ Reuters