ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានមាន ប្រសាសន៍ជម្រាបលោក Christopher B Mmontero សូមពិនិត្យមើលឱកាស សក្ដានុពលនៅកម្ពុជានូវអ្វីដែលធ្វើបានជាមូលដ្ឋានជំរុញទំនាក់ទំនងរវាងប្រទេស ទាំង២និងចលនាឱ្យក្រុមហ៊ុនហ្វីលីពីន មកវិនិយោគនៅកម្ពុជា ពិសេសកសាង និងសាងសង់រោងម៉ាស៊ីនកិនស្រូវ ឃ្លាំង និងប្រមូលទិញស្រូវកិនជាអង្ករដើម្បីនាំ ចេញទៅប្រទេសហ្វីលីពីន ។ លោកអ៊ាង សុផល្លែត ជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ក្នុងឱកាសដែល លោក Christopher B Mmonteroត្រូវ បានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រទេសហ្វីលីពីនប្រចាំនៅកម្ពុជាចូលជួបសម្ដែង ការគួរសមជាមួយសម្ដេចតេជោនៅ វិមានសន្ដិភាពទីស្ដីការនាយករដ្ឋមន្ដ្រី ។ សម្ដេចតេជោមានប្រសាសន៍បន្ដថា សម្ដេចសង្ឃឹមថា ក្នុងបេសកកម្មរបស់ លោកឯកអគ្គរដ្ឋទូតថ្មី ទំនាក់ទំនងរបស់ ប្រទេសយើងទាំង២នឹងមានការរីក ចម្រើនកាន់តែខ្លាំងឡើងថែមទៀត ។ សម្ដេចតេជោមានប្រសាសន៍ថា ក្រុមហ៊ុនហ្វីលីពីនមកធ្វើការវិនិយោគ នៅកម្ពុជា ពិសេសកសាង សាងសង់ រោងម៉ាស៊ីនកិនស្រូវ សាងសង់ឃ្លាំង និងប្រមូលទិញស្រូវកិនដើម្បីនាំចេញ ទៅប្រទេសហ្វីលីពីននោះ ហាក់ដូចប្រៀប បានធ្វើស្រែនៅកម្ពុជាសម្រាប់នាំចេញ ទៅប្រទេសហ្វីលីពីនដែរ ក្នុងករណីបែប នេះដូចជាការទិញស្រូវកិនអង្ករដើម្បី ស្ដុកទុកធ្វើជាឃ្លាំងសម្រាប់ប្រទេស ហ្វីលីពីនផងដែរ ។ លោក Christopher B Mmontero ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចតេជោថា ក្នុង បេសកកម្មរបស់លោកមកកាន់ព្រះ រាជាណាចក្រកម្ពុជានាពេលនេះគឺធ្វើ យ៉ាងណាជំរុញកិច្ចសហប្រតិបត្ដិការ ទំនាក់ទំនងរវាងប្រទេសទាំង២ទាំងទ្វេ ភាគី ទាំងពហុភាគីឱ្យកាន់តែមានការ រីកចម្រើនថែមទៀត ។ លោកឯកអគ្គរដ្ឋទូតថ្មីមានប្រសាសន៍ បន្ដថា ក្នុងរយៈពេល៣ខែដែលលោក បានមកកាន់ព្រះរាជាណាចក្រកម្ពុជានេះ លោកបានសង្កេតឃើញប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ពិសេស លើវិស័យសេដ្ឋកិច្ចតែម្ដង ។ សម្ដេចតេជោបានសម្ដែងការអបអរ សាទរជូនចំពោះលោក Christopher B Mmontero ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថ ភាពប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ដោយឡែកនៅព្រឹកថ្ងៃដដែលសម្ដេច តេជោនាយករដ្ឋមន្ដ្រីក៏បានអនុញ្ញាតឱ្យ លោក U Soe Nwe ឯកអគ្គរដ្ឋទូតថ្មី សហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជាចូល ជួបសម្ដែងការគួរសម ។ លោក អ៊ាង សុផល្លែត ជំនួយការ សម្ដេចតេជោបានប្រាប់ឱ្យដឹងថា នៅ ក្នុងជំនួបសម្ដែងការគួរសមនោះសម្ដេច តេជោបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតថ្មី សភាពមីយ៉ាន់ម៉ាធ្វើការជាមួយភាគី កម្ពុជាដើម្បីធ្វើយ៉ាងណាស្វែងរកសក្ដានុ ពលទាំងនៅក្នុងស្រុក ទាំងនៅក្នុងក្រប ខ័ណ្ឌ CLV, ACMEC, GMS, ASEM និងអាស៊ានផងដើម្បីពង្រឹងកិច្ចសហ ប្រតិបត្ដិការរវាងប្រទេសទាំង២ ទាំងទ្វេ ភាគី ទាំងពហុភាគី ជាពិសេសលើ វិស័យសេដ្ឋកិច្ច និងនយោបាយ ។ លោក U Soe Nwe ឯកអគ្គរដ្ឋទូតថ្មី សហភាពមីយ៉ាន់ម៉ាបានជម្រាបជូន សម្ដេចតេជោថា បេសកកម្មរបស់លោក មកកាន់កម្ពុជានៅពេលនេះគឺដើម្បី ពង្រឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំង ២ឱ្យបានកាន់តែរឹងមាំឡើងថែមទៀត។ លោកឯកអគ្គរដ្ឋទូតថ្មីបានសម្ដែងការ អបអរសាទរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានតែង តាំងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយក៏បានថ្លែងអំណរគុណចំពោះវិរភាពដឹកនាំប្រទេសរបស់សម្ដេចតេជោដែលជាអ្នកកសាងសន្ដិភាពនិងជាស្ថាបនិក កម្ពុជាផង ។ កត្ដានេះហើយដែលនាំឱ្យ កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅ មួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការ អបអរសាទរនេះ ហើយក៏សូមសម្ដែង អបអរសាទរជូនចំពោះលោកឯកអគ្គរដ្ឋ ទូតថ្មីដែលត្រូវបានតែងតាំងជាឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោបានមានប្រសាសន៍ បន្ដថា វត្ដមានរបស់លោកឯកអគ្គរដ្ឋ ទូតមកកាន់កម្ពុជាដ៏ឆាប់នេះបានឆ្លុះ បញ្ចាំងនូវការយកចិត្ដទុកដាក់ពីទំនាក់ ទំនងប្រទេសយើងទាំង២៕ ហេង សូរិយា
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីននិងមីយ៉ាន់ម៉ាចូលជួបសម្ដែងការគួរសម
...