បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ តាមលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអោយដឹងនៅ ថ្ងៃទី៩ខែឧសភាឆ្នាំ២០២១នេះថា ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ពាក់ព័ន្ធករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់។

លោកបន្តថាអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយរូបលោកផ្ទាល់ក្រោមការសម្របសម្រួលពផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទីនៅលើផ្លូវជាតិ ចំណុចគោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ គ្រឿងញៀននិងអាវុធជាតិផ្ទុះ ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ កាន កេន នាយការិយាលយ័ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់មួយលើក។

ដោយជាលទ្ធផលឃាត់ខ្លួនជនសង្សយ័០១នាក់ឈ្មោះ ហ៊ួ តឹក ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនពីភ្នំពេញមកស្វាយរៀង)និងចាប់យកវត្ថុតាងរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០កញ្ចប់ធំ ទម្ងន់៩,៩៥៨.៦២ក្រាម។

-ថ្នាំញៀនប្រភេទកេតាមីនចំនួន០២កញ្ចប់ធំ ទម្ងន់១,៣៦៥.១៣ក្រាម។

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៣កញ្ចប់តូចទម្ងន់ ២០.៩៩ក្រាម។

-ទឹកថ្នាំដបសង្ស័យជាសារធាតុញៀនចំនួន០១ដប ។

រថយន្ត០១គ្រឿងម៉ាកCRVពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE6174ទូរស័ព្ទដៃ ០១គ្រឿង។

លោកបានបន្តថា ក្រោយពីឃាត់ខ្លួនធ្វើការសាកសួរកម្លាំងសមត្ថកិច្ចយើងបានបន្តស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកនៅរង់ចាំដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសវៀតណាមនៅចំណុចឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងបានចំនួន០២នាក់បន្ថែមទៀត៖

១.ឈ្មោះ នុត ប៊ុនធឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅ ភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទ៍(ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន)។

២.ឈ្មោះ ឡេ យាំងគួ ភេទប្រុស ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទ៍(ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន)។

លោកបានបន្ថែមថានៅថ្ងៃទី០៦ ខែឧសភា ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ(ការិយាល័យក១០)ដឹកនាំដោយលោក សារី សត្យាបុត្រ និងលោក ហៀប ដារ៉ាត់ នាយរងមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវនិងឃាត់ខ្លួនជនសង្សយ័ជាបក្ខពួកចំនួន០២នាក់បន្ថែមទៀត៖

 ១.ឈ្មោះ ង្វៀង ថាន់លីន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាកនៅចំណុចខុនដូលេខ១៣ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ(ជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន)

២. ឈ្មោះ ហេង សុវុត្ថា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បកប្រែភាសាចិន) មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល(ជាមុខសញ្ញាជួញដូរគ្រឿងញៀន)និងធ្លាប់ជាប់ពន្ធនាគារនៅខេត្តស្វាយរៀងរយៈពេល០៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនចំនួន០៣កញ្ចប់ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀតផងដែរ ៕

    

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print