ថ្ងៃនេះ ! យកសំណាក នៅមជ្ឃមណ្ឌល_ម៉ូឌឺន_៥ សរុបបានចំនួន ៣០៣នាក់ ក្នុងនោះមានវិជ្ជមាន២២នាក់

ចែករំលែក៖

ភ្នំពេញ,ថ្ងៃនេះ ! យកសំណាក នៅមជ្ឃមណ្ឌល_ម៉ូឌឺន_៥ សរុបបានចំនួន ៣០៣នាក់ ក្នុងនោះមានវិជ្ជមាន២២នាក់។នេះបើយោងការបញ្ជាក់អោយដឹងពី ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ TYDA នៅព្រលប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ដោយមិនបញ្ជាក់ផងដែរថា, ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ 📍មជ្ឃមណ្ឌល ម៉ូឌឺន ៥ សរុបបានចំនួន ៣០៣នាក់ / វិជ្ជមាន ២២នាក់ 🦠🤒។

កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print