ឡាវ៖ អ្នកជំងឺកូវីដ-១៩ ជាជនជាតិវៀតណាមម្នាក់ស្លាប់

ចែករំលែក៖

នៅថ្ងៃទី៩ខែឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ម្នាក់ស្លាប់ ក្រោយព្យាបាលជាង១សប្តាហ៍មក។ ករណីស្លាប់នេះគឺជាលើកដំបូងនៅក្នុងប្រទេសនេះ។
អ្នកស្លាប់កើតនៅឆ្នាំ១៩៦៩ ជាជនជាតិវៀតណាម រស់នៅក្នុងប្រទេសឡាវ។ ស្ត្រីរងគ្រោះទៅកាន់ប្រទេសឡាវនៅឆ្នាំ២០២០ ធ្វើការនៅហាងខារ៉ាអូខេក្នុងទីក្រុងវៀងចន្ទន៍។ ហាងខារ៉ាអូខេគឺជាទីកន្លែងផ្ទុះកូវីដ-១៩ លើកទីពីរ នៅក្នុងប្រទេសឡាវ ជាមួយនិឹងក្រុមមនុស្សមកពីប្រទេសថៃ។
ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យនេះដែរក៏បានប្រកាសពីការរកឃើញអ្នកឆ្លង៦៩នាក់បន្ថែមទៀតផងដែរនាំឱ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសឡាវកើនដល់១,៣០២នាក់ និងជាសះស្បើយឡើងវិញ ២៣២នាក់។
គួរបញ្ជាក់ថា ប្រទេសឡាវបានរកឃើញ COVID-19 ចំនួន ២ករណីជាលើកដំបូងបំផុតកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០៕

...

រូបភាព៖ Laotian Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print