លោក ឃួង ស្រេង ចាត់តំណាងនាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៥លានរៀលទៅប្រគល់ជូននារិដែលសម្រាលកូននៅតំបន់ក្រហមក្នុងបន្ទប់ជួលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចាត់តំណាងដែលមានលោក ជិន ប៊ុនធឿននាយកប្រតិប័ត្តសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញនិងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញ នាំយកថវិកាចំនួន៥លានរៀលរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅផ្តល់ជូននារិវ័យក្មេងម្នាក់ ដែលសម្រាលកូនដោយខ្លួនឯងនៅក្នុងបន្ទប់ជួលទាំងយប់ ក្រោយពីទទួលបានព័ត៌មានថា នារីម្នាក់នេះមានជីវភាពខ្វះខាតខ្លាំងនៅក្នុងតំបន់ក្រហម ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញបញ្ជូនមកកាន់មន្ទីរពេទ្យទាំងយប់។
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន៥លានរៀលនេះ បានប្រគល់ជូននារីវ័យក្មេងរូបនេះ នារាត្រីថ្ងៃទី០៩ ឧសភា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យសម្ភពក្រុង ក្នុងខណ្ឌ៧មករា ក្រោយពីនារីអភព្វម្នាក់បានទទួលថវិកាចំនួន១០លានរៀលពីសម្តេចតេជោហ៊ុន សែន តាមរយៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាល ពីយប់ម៉ិញម្តងហើយ ពោលគឺក្រោយពីនាងសម្រាលកូនរួចភ្លាម។
នារី ម្នាក់នេះមានឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ លក់ម្ហូបអាហារចល័តតាមមុខរោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ម្តាយបង្កើតរបស់នារីអាយុ១៧ឆ្នាំ ដ៏អភព្វម្នាក់នេះ ក្នុងឱកាសនោះបានថ្លៃការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចទាំង២ ដែលបានជួយកូនស្រីគាត់និងរូបគាត់ ខណៈកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងគ្រានេះ ។ សម្តេចទាំង២ជាព្រះដែលធ្វើឱ្យពួកគាត់រស់ម្តងទៀត ។ លោកស្រីបញ្ជាក់ថា លោកស្រីនិងកូនស្រីរបស់គ្នាម្នាក់នេះបានព្យាយាម ទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាម្តងហើយតែមិនបានសម្រេច ដោយ សារពិបាកចិត្តខ្លាំងដោះស្រាយរឿងជំពាក់ថ្លៃឈ្នួលផ្ទះគេ២ខែគ្មានលុយសង ហើយនៅ ពេលនេះជួបទុកធំម្តងទៀត បានសម្តេចទាំង ២ជួយ ពួកគាត់ម្តាយនិងកូន មានក្តីសង្ឃឹមក្នុងជីវីតជាថ្មីហើយ និងមិនភ្លេចសម្តេចទាំង២អស់មួយជីវិត។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ បើតាមការឱ្យដឹងពីមន្ត្រីខណ្ឌមានជ័យថា នៅវេលាម៉ោង ២៣និង៤៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០លានរៀល យកទៅជូនប្អូនស្រី ញាណ ចាន់ស៊ីណា ដែលបានសម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារ សង្កាត់ ភូមិបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី៨ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ នារី ម្នាក់ ឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ បានឆ្លងទន្លេ ដោយខ្លួនឯង បានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយម្តាយបង្កើត ដោយពុំមានអ្នកណាដឹង ព្រោះដោយសារគាត់ទើបតែឆ្លងទន្លេកូនស្រីទី១ បាន១០ខែប៉ុណ្ណោះ ។ ហើយនៅពេលមានទម្ងន់កូនស្រីទី២នេះ នាងមិនដឹងខ្លួនឡើយ សូម្បីអ្នកជិតខាងនៅក្បែរបន្ទប់គ្នាក៏មានការងឿងឆ្ងល់ដែរ ដោយមិនដែលបានដឹងថាគាត់មានទម្ងន់កូនទី២នោះទេ ស្មានតែគាត់ឈឺក្រពះ។ ក្រោយពីបានដឹង ពត៌មាននេះ អាជ្ញាធរមូលដ្ឋាន បានដឹកបញ្ជូនគាត់ទៅមណ្ឌលសុខភាពស្ទឹងមានជ័យ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print